កីឡា

កំពូលកីឡាការិនី វាយកូនបាល់ទាំង ១០០ ចូលរួមជាមួយវេទិកាមាតិកា សម្រាប់មនុស្សពេញវ័យ

ទួរគី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីវាយកូនបាល់លំដាប់លេខ ៩៧ ពិភពលោក នាង Panna Udvardy បានចូលរួមជាមួយវេទិកាមនុស្សពេញវ័យ ដែលមានមូលដ្ឋានលើការជាវ OnlyFans ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីនាង និងក្រុមគ្រួសាររបស់នាងបានទទួលការគំរាមកំហែង ។

នេះបើយោងតាម El Mundo បាននិយាយថា បន្ទាប់ពីការចូលរួមក្នុងការប្រកួត WTA 125 នៅទីក្រុង Antalya ប្រទេសទួរគី កាលពីពាក់កណ្តាលខែមីនា នាហង Udvardy បានប្រកាស ដោយមិននឹកស្មាន ដល់អំពីការចាប់ផ្តើមគណនី OnlyFans របស់នាង។ ចលនានេះមានគោលបំណង ពង្រីកម៉ាកផ្ទាល់ខ្លួនរបស់កីឡាការិនី ហុងគ្រីអាយុ ២៧ ឆ្នាំរូបនេះ ។ ពីមុន Udvardy បានបង្ហាញថានាងបានទទួលសារគំរាមកំហែងជាបន្តបន្ទាប់តាមរយៈ WhatsApp ពីលេខដែលមិនស្គាល់មួយ ។

នេះបើយោងតាមរបាយការណ៍របស់ BBC ចេញផ្សាយថា អ្នកផ្ញើអនាមិកបានទាមទារឲ្យនាងចាញ់ការប្រកួត នាពេលខាងមុខរបស់នាងដោយចេតនា។ បុគ្គលនោះបានគំរាមកំហែងថាប្រសិនបើនាងមិនធ្វើតាមទេ ក្រុមគ្រួសាររបស់នាងនឹងស្ថិតក្នុងគ្រោះថ្នាក់ ។ សារទាំងនេះថែមទាំងរួមបញ្ចូលរូបថតអាវុធទៀតផង ដែលបង្កើនភាពធ្ងន់ធ្ងរនៃស្ថានភាព។ ប៉ូលីសបានចូលរួម ដើម្បីធានាការការពារ នាង Udvardy និងក្រុមគ្រួសាររបស់នាង ។

នាង Udvardy អះអាងថា ព័ត៌មានឯកជនរបស់នាងត្រូវ បានលួចចូល ដោយសារតែការលេចធ្លាយទិន្នន័យ ក្នុងប្រព័ន្ធសមាគមកីឡាវាយកូនបាល់នារី (WTA) ។ ការរំលោភបំពានដែលអាចកើតមាននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយអាជ្ញាធរ។

សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នាង Udvardy បានបញ្ជាក់ថា ការចូលរួមជាមួយ OnlyFans មិនមែនគ្រាន់តែជាប្រតិកម្មចំពោះឧប្បត្តិហេតុនេះទេ។ វាក៏បម្រើជាមធ្យោបាយមួយដើម្បីទទួលខុសត្រូវចំពោះរូបភាពអនឡាញរបស់នាងផងដែរ។

នាង Udvardy នៅតែជាកីឡាការិនីវាយកូនបាល់អាជីពសកម្មម្នាក់។ នាងបានឈានដល់កម្រិតកំពូលក្នុងអាជីពរបស់នាងគឺលេខ ៧៦ ពិភពលោក។ ការសម្រេចចិត្តរបស់នាងក៏បង្ហាញ ពីនិន្នាការ កើនឡើងនៅក្នុងកីឡាវាយកូនបាល់អាជីពផងដែរ ដែលអត្តពលិកនៅខាងក្រៅលំដាប់ កំពូលកំពុងស្វែងរកប្រភពចំណូលជំនួស យ៉ាងសកម្មតាមរយៈវេទិកាឌីជីថល៕

Most Popular

To Top