កីឡា

កីឡាករ Gyokeres ជួយឲ្យស៊ុយអែតទៅ World Cup ជាមួយនឹងគ្រាប់បាល់ ដ៏អស្ចារ្យទល់នឹងប៉ូឡូញ

STOCKHOLM ៖ កីឡាករខ្សែប្រយុទ្ធ Viktor Gyokeres បានជួយឲ្យក្រុមស៊ុយអែតឈានជើងចូលលេងព្រឹត្តិការណ៍ World Cup 2026 ខណៈកីឡាកររូបនេះបានស៊ុត បញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យនៅចុងម៉ោង ដើម្បីផ្តល់ឲ្យប្រទេសរបស់លោក នូវជ័យជម្នះ ៣-២លើប៉ូឡូញក្នុងវគ្គផ្តាច់ព្រ័ត្រ Play-off អឺរ៉ុបរបស់ពួកគេកាលពីថ្ងៃអង្គារ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ទោះបីកីឡាករ ២នាក់របស់ប៉ូឡូញ បានបិទលោកក៏ដោយ ក៏ខ្សែប្រយុទ្ធរបស់ក្រុម Arsenal បានបង្ខំឲ្យបាល់ហួសបន្ទាត់ បន្ទាប់ពីការរត់យ៉ាងលឿន នៅពេលនៅសល់តែ២ នាទីទៀតប៉ុណ្ណោះ ដើម្បីជួយឲ្យស៊ុយអែតមានកៅអីសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។ ពួកគេចូលរួមជាមួយហូឡង់ ជប៉ុន និងទុយនីស៊ីក្នុងពូល F។

មុននេះកីឡាករ Anthony Elanga និងកីឡាករ Gustaf Lagerbielke បានផ្តល់ឲ្យស៊ុយអែតនាំមុខ ២ គ្រាប់ មុនពេលកីឡាករ Nicola Zalewski និងកីឡាករ Karol Swiderski បានវាយបកសម្រាប់ប៉ូឡូញ។ បន្ទាប់ពីខកខានការប្រកួតចុងក្រោយ ឆ្នាំ ២០២២ នេះជាការវិលត្រឡប់ទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ក្រុមរបស់លោក Graham Potter បន្ទាប់ពីអវត្តមាន ៨ ឆ្នាំ។

បន្ទាប់ពីយុទ្ធនាការជម្រុះដ៏គ្រោះថ្នាក់ ស៊ុយអែតមានកៅអីសម្រាប់វគ្គ Play-off ដោយសារការឈរនៅកំពូលតារាងពូល C1 ក្នុង Nations League។ សម្រាប់ប្រទេសប៉ូឡូញ នេះជាលើកដំបូងហើយដែលពួកគេបានបរាជ័យក្នុងការឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ ២០១៤៕

Most Popular

To Top