កីឡា

អនាគតរបស់ Camavinga មិនច្បាស់លាស់ខណៈ PSG ក៏កំពុងចរចា

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាភាពមិនច្បាស់លាស់ បានកើតឡើងជុំវិញ អនាគតរបស់កីឡាករបារាំង Eduardo Camavinga ជាមួយនឹងក្លឹប Real Madrid។

ប្រភពដដែលបានសរសេរថាកីឡាករខ្សែបម្រើបារាំងរូបនេះទំនងជា នឹងអាចចាកចេញពីកីឡាដ្ឋាន Santiago Bernebeu នារដូវក្តៅក្រោយនេះហើយទោះបីជាមិន ទាន់មានការសម្រេចចិត្តច្បាស់ លាស់ណាមួយទាំងកីឡាករនិងក្លឹបក្តី។

ក្នុងនោះគេសង្កេតឃើញថាក្លឹបធំៗនៅបារាំងចំនួន២ ដែលកំពុងព្យាយាម ក្នុងការចរចាជាមួយនឹង Camavinga ដោយក្នុងនោះរួមមានទាំងក្លឹប AS Monaco និងក្លឹបអ្នកមានបារាំង PSG ផងដែរ។

ក្រៅពីនេះគេក៏ឃើញ មានវត្តមានរបស់ក្លឹបធំៗ នៅអង់គ្លេសមួយចំនួនផ្សេងទៀត ដែលបានប៉ុនប៉ង់ ដាក់សំណើរសុំចរចាកីឡាកររូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top