ព័ត៌មានអន្តរជាតិ

ឧស្សាហកម្មផលិត ស្រោមអនាម័យ របស់ប្រទេសឥណ្ឌា កំពុងប្រឈមមុខរងកង្វះខាតសម្ភារៈ ដោយសារការបំផ្លាញ សង្គ្រាមអ៊ីរ៉ង់

ឥណ្ឌា៖នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយដកស្រង់សម្តីក្រុមហ៊ុនផលិត ឧស្សាហកម្មផលិតស្រោម អនាម័យដ៏ធំរបស់ឥណ្ឌាកំពុងប្រឈមមុខ នឹងការរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារតែកង្វះខាតសម្ភារៈ និងការកើនឡើងនៃថ្លៃដើមផលិតកម្មទាក់ទង នឹងសង្គ្រាមដែលកំពុងបន្តនៅមជ្ឈិមបូព៌ា យោងតាមការចេញផ្សាយពីគេហទំព័រ RT។

ឥណ្ឌាផលិតស្រោមអនាម័យជាង ៦ ពាន់លានស្រោមជារៀងរាល់ឆ្នាំនៅលើទីផ្សារដែលមានបរិមាណខ្ពស់ និងមានប្រាក់ចំណេញទាបមានតម្លៃ ៨៦០ លានដុល្លារ។ វិស័យនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ប្រេងស៊ីលីកូន និងអាម៉ូញាក់ ដែលធ្វើឲ្យជ័រកៅស៊ូឆៅមានស្ថេរភាព។

នេះបើយោងតាមមន្ត្រីឧស្សាហកម្មបានដកស្រង់សម្តីដោយ Indian Express បាននិយាយថា ចាប់តាំងពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដល់កប៉ាល់ភាគច្រើន ដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់វត្ថុធាតុ ដើមដែលមានមូលដ្ឋានលើប្រេងឥន្ធនៈ ត្រូវបានរំខាននាំឲ្យមានការខ្វះខាតយ៉ាងខ្លាំងនៃប្រេងស៊ីលីកូន និងការកើនឡើងនៃតម្លៃអាម៉ូញាក់ ដែលបានព្យាករណ៍ថានឹងកើនឡើង ៤០-៥០ភាគរយ។

យោងតាមទិន្នន័យ IndexBox បាននិយាយថា ប្រទេសឥណ្ឌាបានផលិតស្រោមអនាម័យចំនួន ៦.៤ ពាន់លានស្រោមនៅឆ្នាំ ២០២៤ ដែលមានចំនួនជិត ១៧ភាគរយនៃទិន្នផលសកល ។ ឱសថស្ថាននៅទីក្រុងធំៗ ដូចជាទីក្រុងមុំបៃ និងទីក្រុងញូវដេលី ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹងកង្វះខាត ស្តុករួចទៅហើយ៕

Most Popular

To Top