កីឡា

Real Madrid ជូនដំណឹង Liverpool អំពីផែនការចរចាកុងត្រា Konate

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងប្រឈមមុខទៅនឹងបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែមទៀតក្នុងការរក្សាទុកកីឡាករ Ibrahima Konate ។

យ៉ាងណាក្តីសម្រាប់ក្លឹប Real Madrid ក៏មិនទាន់មានបំណងចង់ចរចាកុងត្រាកីឡាករខ្សែការពាររូបនេះភ្លាមក្នុងអំឡុងពេលដែលកុងត្រារបស់គាត់កំពុងនៅសេសសល់ច្រើននេះនៅឡើយដែរ។

កីឡាករជម្រើសបារាំងរូពនេះបានឈានមកដល់ផ្លូវចុងក្រោយនៃការធ្វើការជាមួយនឹង Liverpool ទោះបីជានៅសល់កុងត្រានៅឡើយក្តី។

គួរឲ្យដឹងដែរថាបញ្ហាទំរង់លេងនិងប្រាក់កម្រៃប្រចាំសប្តាហ៍ប្រមាណជា១៥ម៉ឺនផោនគឺជាបញ្ហាធំសម្រាប់ Liverpool នៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top