កីឡា

Arsenal កំពុងប្រជែងកីឡាករម្នាក់ដែល Liverpool ចង់បានដើម្បីមកជំនួស តំណែងរបស់ Salah

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រជែងយកកុងត្រា របស់កីឡាករលំដាប់ខ្ពស់ម្នាក់ ជាមួយនឹងក្លឹប Liverpool។

នារដូវក្តៅខាងមុខនេះក្លឹប Arsenal នឹងត្រូវចូលរួមប្រជែងចរចាទិញកីឡាករ Anthony Jorda ដែលបច្ចុប្បន្នកំពុងលេង ក្នុងតំណែងប្រយុទ្ធស្លាបឲ្យក្លឹប Newcastle ។ប៉ុន្តែយ៉ាងណាក្តីត្រូវ បានគេមើលឃើញថានឹងត្រូវជួបបញ្ហាដោយសារតែ Liverpool ក៏កំពុងសម្លឹងឃើញកីឡាកររូបនេះដូចគ្នាដែរ។

Liverpool នឹងមិនមានវត្តមាន របស់កីឡាករ Salah ទៀតឡើយនៅរដូវកាលក្រោយ ដោយសារតែកីឡាករ ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ នឹងត្រូវចាកចេញពីក្លឹបហើយ នៅត្រឹមចុងរដូវកាលនេះ បន្ទាប់ពីបានចំណាយពេលជាច្រើនឆ្នាំជាមួយគ្នា។

កីឡាករ Jordan បច្ចុប្បន្នមានវ័យ២៥ឆ្នាំ កំពុងបង្ហាញសក្តានុពលយ៉ាងខ្លាំង សម្រាប់ក្លឹបធំៗទាំងពីរក្នុងរយៈពេលវែង ប៉ុន្តែកីឡាកររូបនេះនៅសល់កុងត្រា ដែលមានរយៈពេលទៅដល់ ឆ្នាំ២០៣០ជាមួយនឹង Newcastle ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top