The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូជំនួយការរបស់Man City លោក Pep Lenders បានចេញមកប្រកាសហើយថា នឹង ចំណាយពេលប៉ុន្មានថ្ងៃចុងក្រោយ នៃអាជីពរបស់ខ្លួនជាមួយនឹងក្លឹប Man City បន្ទាប់ពីបានចំណាយពេលប្រមាណ ជា៩ឆ្នាំនៅកីឡាដ្ឋាន Etihad ។
លោក Lenders បាននិយាយទៀតថា ៖ គ្រប់ការប្រកួតដ៏ស្រស់ស្អាត ដែលមានវត្តមានរបស់ Silva នឹងត្រូវចូលមកដល់ទីបញ្ចប់ហើយ ។ យើងមិនអាចជំនួសកីឡាករ ណាផ្សេងដែលអាចលេងបាល់ដូចជារូបគាត់ នោះទេពីព្រោះថាគឺមិនមាន អ្នកណាម្នាក់ដូចគាត់បានឡើយ។
គួរឲ្យដឹងដែរថាកីឡាករវ័យ៣១ឆ្នាំរូបនេះកំពុងមានព័ត៌មាន អំពីការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបមួយចំនួនដូចជា Barcelona និង Juventus ជាដើមហើយក៏មានទាំង ក្លឹបជាច្រើននៅ សហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
