កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ វីដេអូឃ្លីបរបស់តារាសម្តែងនាង Jang Da Ah ត្រូវបានគេស្គាល់ថា ជាបងស្រីរបស់តារាចម្រៀងនាង Jang Wonyoung សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាត្បូង IVE បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធើណេត។
វីដេអូឃ្លីបនេះ គឺដកស្រង់ចេញពីការស្វាគមន៍លើឆាកសម្រាប់ខ្សែភាពយន្ត Salmokji: Whispering Water ដែលបានធ្វើឡើងនៅថ្ងៃទី ៥ ខែមេសា។ វីដេអូឃ្លីបនេះ អ្នកគាំទ្រម្នាក់បានសុំឲ្យនាងដើរតួជាស្ថានភាពជាក់លាក់មួយ។
វីដេអូឃ្លីបរយៈពេលបួនវិនាទីនេះបានទទួលការឆ្លើយតបយ៉ាងខ្លាំងនៅលើអ៊ីនធើណេត ដោយសារមនុស្សជាច្រើនមានអារម្មណ៍ថានេះជាទស្សនៈរបស់នាង Jang Wonyoung ដែលជួបបញ្ហាដោយប្អូនស្រីរបស់នាង។
អ្នកលេងអ៊ីនធើណេតយល់ស្របថា នេះអាចត្រូវបានចាត់ទុកថាជាមធ្យោបាយមួយដើម្បីជួបប្រទះនឹងអ្វីដែលវាដូចជា នាងJang Wonyoung ៕
