កីឡា

លោក ម៉ក់ ចាន់ភិរុណ ៖ ការ MOU រវាងសហព័ន្ធកីឡាបាល់ លើតុកម្ពុជា និងCHN Sports ជាការចូលរួមចំណែកអភិឌ្ឍន៍ ការវិស័យកីឡាបាល់ លើតុនៅកម្ពុជា និងលើឆាកអន្តរជាតិ

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់លើតុកម្ពុជា និងក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានចុះអនុស្សារណៈលើភាពជាដៃគូ ឧបត្ថម្ភផ្ដាច់មុខដល់សហព័ន្ធរយៈពេល ២ ឆ្នាំ ក្នុងឱកាសចុះ MOU នេះដោយការមានការអញ្ជើញពីសំណាក់លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធកីឡាបាល់លើតុកម្ពុជា លោកញ៉ាន សុខវិសាល អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Liu Ru Bing អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន CHN Sports នៅហាងលក់សម្ភារកីឡាម៉ាក Peak ក្នុងផ្សារទំនើប Youpin Mall ។

លោក Liu Ru Bing អ្នកចាត់ការទូទៅ របស់ក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានប្រាប់ឲ្យដឹងថា ខ្ញុំមានសេចក្តីសោមនស្ស រីករាយដែលបានតំណាងឲ្យ CHN SPORTS ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជាមួយសហព័ន្ធកីឡាបាល់លើតុកម្ពុជានៅថ្ងៃនេះ។ នៅឆ្នាំនេះ CHN SPORTS នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយម៉ាកកីឡាចិនជិត ១០ ដែលគ្របដណ្តប់លើផលិតផលសម្រាប់កីឡាគ្រប់ប្រភេទ រួមមានបាល់ទាត់ បាល់បោះ បាល់ទះ ម៉ារ៉ាតុង តេកបាល់ និងហែលទឹក ក៏ដូចជាឧបករណ៍កីឡា និងហាត់ប្រាណជាច្រើនប្រភេទ។ CHN SPORTS នៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួនក្នុងការនាំយកម៉ាកកីឡាល្អៗបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា និងចូលរួមចំណែកដល់ការអភិវឌ្ឍកីឡានៅកម្ពុជា ។

លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធកីឡាបាល់លើតុកម្ពុជា បានប្រាប់ឲ្យដឹងថា ការចុះអនុស្សារណៈ (MOU)ជាមួយក្រុមហ៊ុន CHN Sports ដ៏ធំរបស់ប្រទេសចិនលើពិភពលោកជាការបោះជំហានបន្ទាប់ក្នុងការអភិឌ្ឍនកីឡាបាល់ល់តុកម្ពុជាយើង។ គោលបំណងទី១របស់សហព័ន្ធ ចង់មានដៃគូសហការច្បាស់លាស់មួយដែលបានផ្តល់នូវឯកសណ្ឋាន និងសម្ភារកីឡាស្តង់ដារ ហើយទី២ ចង់បង្ហាញអំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងក្រុមហ៊ុនបានចូលរួមជួយវិស័យកីឡាបាល់លើតុក្នុងប្រទេសកម្ពុជា។

តាមរយៈការឧបត្ថម្ភរបស់ក្រុមហ៊ុន CHN Sports ប្រទេសចិនជាការចូលរួមចំណែកដ៏សំខាន់សម្រាប់សហព័ន្ធកីឡាបាល់លើតុកម្ពុជា។ ការគាំទ្រ និងឧបត្ថម្ភរបស់ក្រុមហ៊ុន CHN Sports ក៏ជារួមចំណែកក្នុងការលើទឹកចិត្ត ដល់ក្រុមកីឡាករ-កីឡាការិនីបាល់លើតុកម្ពុជា ដោយការចូលរួមប្រកួតអន្តរជាតិនានា មានសម្ភារគ្រប់គ្រាន់ ៕

Most Popular

To Top