យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានកំពុងតែធ្វើការសម្រេចចិត្ត ដ៏សំខាន់មួយក្នុងការបញ្ចេញកីឡាករ២រូប ឲ្យចាកចេញពីក្លឹបនៅរដូវក្តៅខាមងុខនែះ។
ក្រោមការគ្រប់គ្រង របស់គ្រូបង្វឹក អាល្លឺម៉ង់ លោក Hans Dieter Flick គេមើលឃើញថា ក្លឹប Barcelona អាចលើកពានរង្វាន់ បានជាច្រើនរួចមកហើយកាលពីរដូវកាលមុន ។ ពានក្នុងស្រុកទាំង៣ គឺជាភាពជោគជ័យ របស់ក្លឹបក្រោមការដឹកនាំរបស់គាត់។
ប៉ុន្តែក្នុងនោះកីឡាករមួយ ចំនួនត្រូវតែលក់ចេញ ដើម្បីអាចពង្រឹងសមត្ថភា ពត្រៀមរដូវកាលថ្មី ។ដូច្នេះក្រោយការពីភាក្សាជាមួយគ្នារួចរាល់ប្រធានផ្នែកកីឡាលោក Deco បានសម្លឹងឃើញកីឡាករ២នាក់ រួចទៅហើយដើម្បីលក់ចេញ។
កីឡាករទាំងនោះរួមមានទាំង Ferran Torres ដែលកំពុងពាក់អាវលេខ៧ និងទោះបីជាមានកុងត្រា ដល់ឆ្នាំ២០២៧ក៏ដោយ ។ កីឡាករម្នាក់ទៀតគឺ Mark Casado ដែលបច្ចុប្បន្នមានកុងត្រាទៅដល់ឆ្នាំ២០២៨៕
ប្រែសម្រួល៖ស៊ុនលី
