ភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ និងចង់ឲ្យអតីត កីឡាករជម្រើសជាតិ កីឡាករបាល់ទាត់ចូលនិវត្តន៍ និងកីឡាករវ័យចាស់ បានចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា និងដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យយុវជននាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព ព្រមទំាងសាមគ្គីភាពនឹងចាប់ផ្តើមប្រកួតជាផ្លូវការនាវេលាម៉ោង ៤ ៖០០ នាទីនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅស្តាតចាស់ ។

ការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិនៅភោជនីយដ្ឋាន សង្រ្កាននឹងប្រព្រឹត្ត ទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើម ពីសំណាក់ថ្នាក់ដឹកនាំទំាង ៤ ក្រុម រួមមានក្រុម បាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ប៉ូលីស ។

ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញប្រកួតជាមួយក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង នៅម៉ោង ៤ ល្ងាច និងក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទប៉ះនឹងក្រុមបាល់ទាត់វ័យចាស់នគរបាលជាតិ នៅម៉ោង ៦ យប់ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)ដដែលក្រុមចាញ់ ប៉ះក្រុមចាញ់ប្រជែងយកចំណាត់ថ្នាក់លេខ ៣ នៅម៉ោង ៤ រសៀល និងក្រុមដណ្តើមជើងឯក នៃការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ នៅម៉ោង ៦ ល្ងាច ៕


