ទីក្រុងម៉ាឌ្រីដ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើមបារាំង Kylian Mbappe និងតារាសម្តែងអេស្ប៉ាញ Ester Exposito ថ្មីៗនេះត្រូវបានគេប្រទះឃើញ កំពុងថើបគ្នាក្នុងរថយន្តមួយ នៅទីក្រុងម៉ាឌ្រីដ ដែលបង្កឲ្យមានពាក្យចចាមអារ៉ាម បន្ថែមទៀតអំពីទំនាក់ទំនងស្នេហា រវាងអ្នកទាំង ២ នាក់។
យោងតាម Mundo Deportivo បានចេញផ្សាយថា កីឡាករបាល់ទាត់ឆ្នើមបារាំង Mbappe បានទៅយកតារាសម្តែងរូបនេះ នៅផ្ទះរបស់នាងនៅទីក្រុងម៉ាឌ្រីដ មុនពេលបើករថយន្តទៅហាងកាហ្វេក្នុងស្រុក ។ ខ្សែប្រយុទ្ធ Real Madrid អាយុ ២៧ ឆ្នាំរូបនេះបានរង់ចាំក្នុងរថយន្ត ខណៈនាង Exposito អាយុ ២៦ ឆ្នាំបានចូលទៅខាងក្នុងដើម្បីទិញភេសជ្ជៈ។
ពេលនាងត្រឡប់មកវិញ អ្នកទាំង ២ បានឱបគ្នា យ៉ាងស្និទ្ធស្នាល បន្ទាប់មកដោយការថើបឯកជន ដែលស្ទើរតែបញ្ជាក់ ពីការសង្ស័យអំពីការណាត់ជួប របស់ពួកគេអស់រយៈពេលជាច្រើនសប្តាហ៍ ។ បង្កមានពាក្យចចាមអារ៉ាមទាក់ទងនឹងគូស្នេហ៍នេះ បានលេចចេញជាលើកដំបូងកាលខែមីនា បន្ទាប់ពីពួកគេ ត្រូវបានគេថតរូបជាមួយគ្នា ពេលកំពុងចូលឡាននៅទីក្រុងប៉ារីស។
ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានគេប្រទះឃើញដើរលេងជាច្រើនដងនៅទូទាំងរដ្ឋធានី របស់ប្រទេសបារាំង និងអេស្ប៉ាញ។ ទាំងលោក Mbappe និងនាង Exposito មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈ លើពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងនេះទេ។
លោក Mbappé ដែលបច្ចុប្បន្នកំពុងដឹកនាំការប្រកួតក្រុម Real Madrid គឺជាកីឡាករបាល់ទាត់ល្អបំផុតម្នាក់ របស់ពិភពលោក។ ថ្មីៗនេះ Sports Illustrated បានចាត់ថ្នាក់លោកជាកីឡាករលំដាប់ទី២ ក្នុងបញ្ជីកីឡាករឆ្នើមត្រូវតាមដាន សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ខាងមុខនេះ បន្ទាប់ពីកីឡាករ Lamine Yamal ៕
