ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ទាបភ្លឺ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនស្រ្តីពោះម្នាក់ នៅកោះរ៉ុង មានឈ្មោះ ឈឿន លក្ខិណា ២៦ឆ្នាំ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ប៉ុន្តែពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវក៏ស្រ្តីខាងលើ សំរាលកូននៅលើអូប័រតែម្តង។

ស្រ្តីខាងលើ ត្រូវបានក្រុមគ្រូពេទ្យ និងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕





