កីឡា

ក្រុមរាជធានីភ្នំពេញ និងក្រុមនគរបាលជាតិ ឡើងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ នគរបាលជាតិ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ និងចង់ឲ្យអតីតកីឡាករជម្រើសជាតិ កីឡាករបាល់ទាត់ចូលនិវត្តន៍ និងកីឡាករវ័យចាស់បានចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា និងដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យយុវជននាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព បន្ទាប់ពីយកឈ្នះលើគូប្រកួតរៀងៗខ្លួន
នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញបានយកឈ្នះលើកក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្នុងលទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ និងក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទបានចាញ់ក្រុមបាល់ទាត់វ័យចាស់នគរបាលជាតិ ក្នុងលទ្ធផលបច្ចេកទេស ១ ទល់នឹង ២ ។

ដូច្នេះក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ នគរបាលជាតិ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ថ្ងៃស្អែកទី៨ ខែមេសា ឆ្នាំ២០២៥ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ប៉ះក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទដណ្តើមយកចំណាត់ថ្នាក់លេខ ៣ នៅម៉ោង ៤ រសៀល និងក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ ជួបក្រុមក្រុមបាល់ទាត់វ័យចាស់នគរបាលជាតិ ដណ្តើមជើងឯកនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ នៅម៉ោង ៦ ល្ងាច។

ការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិនៅភោជនីយដ្ឋាន សង្រ្កាននឹងប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ថ្នាក់ដឹកនាំទំាង ៤ ក្រុម រួមមានក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ នគរបាលជាតិ ៕

ដោយ៖លី ភីលីព

Most Popular

To Top