កីឡា

Gerrard ណែនាំកីឡាករតម្លៃខ្លួន១៤០ លានអឺរ៉ូម្នាក់ ដែលអាចជំនួសតំណែងរបស់ Mo Salah

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា វិរៈបុរសរបស់ក្លឹប Liverpool លោក Stven Gerrard បានផ្តល់យោបល់ក្នុងការស្វែងរកកីឡាករចំណូលថ្មីម្នាក់ ដែលអាចមកជំនួសតំណែង របស់កីឡាករខ្សែប្រយុទ្ធ Mo Salah។

កីឡាករខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ បានប្រកាសហើយថា នឹងត្រូវចាកចេញពីក្លឹបនៅចុង រដូវកាលនេះក្រោយពេល ដែលបានបន្តរស់នៅទីនេះអស់រយៈ ពេលជាច្រើនឆ្នាំមកហើយ។

លោក Gerrard បានបង្ហាញអំពីកីឡាករខ្សែ ប្រយុទ្ធបារាំង Ousmane Dembele ថាគឺជាកីឡាករគោលដៅ​ ដ៏មានសក្តានុពលម្នាក់ និងសាកសមបំផុត សម្រាប់តំណែងរបស់ Salah ប៉ុន្តែយ៉ាងណាក្តីយោងតាមកុងត្រា បច្ចុប្បន្នជាមួយនឹង PSG កីឡាកររូបនេះអាចមានតម្លៃ រហូតទៅដល់១៤០លានអឺរ៉ូ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top