The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs ត្រូវបានគេរាយការណ៍ថា បានដាក់ផែនការក្នុងចរចា កីឡាករអ្នកចាំទីថ្មីម្នាក់ ជំនួនសកីឡាករ Guglielmo Vicario ។
កីឡាករ James Trafford ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Man City នឹងក្លាយទៅជាគោលដៅសម្រាប់ជំនួស Vicario ដែលនឹងត្រៀមចាកចេញ នៅរដូវក្តៅខាងមុខនេះហើយ។
គួរឲ្យដឹងដែរថា Vicario បានទើបផ្ទេរ មកចូលរួមក្លឹប Spurs បានតែ២រដូវកាលប៉ុណ្ណោះហើយកីឡាករ វ័យ២៧ឆ្នាំរូបនេះបានឈានទៅដល់ការសម្រេចចិត្ត ក្នុងការចាកចេញ ហើយនៅពេលទីផ្សារ ដោះដូរបើកនៅរដូវក្តៅខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
