ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញជួបជាមួយ ក្រុមបាល់ទាត់វ័យចាស់ នគរបាលជាតិនៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡាបាល់ទាត់ មិត្តភាពវ័យចាស់កម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ និងចង់ឲ្យអតីតកីឡាករជម្រើសជាតិ កីឡាករបាល់ទាត់ចូលនិវត្តន៍ និងកីឡាករវ័យចាស់បានចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា និងដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យយុវជននាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។

កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ប៉ះក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទដណ្តើមយកចំណាត់ថ្នាក់លេខ ៣ នៅម៉ោង ៤ រសៀល និងក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ ជួបក្រុមក្រុមបាល់ទាត់វ័យ ចាស់នគរបាលជាតិ ដណ្តើមជើងឯកនៃការប្រកួត កីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិ នៅម៉ោង ៦ ល្ងាច។

ការប្រកួតកីឡាបាល់ទាត់មិត្តភាពវ័យចាស់កម្ពុជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រណៃពីជាតិនៅភោជនីយដ្ឋាន សង្រ្កាន នឹងប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ថ្នាក់ដឹកនាំទំាង ៤ ក្រុម រួមមានក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ នគរបាលជាតិ ៕


