ភ្នំពេញ៖លោក វ៉ាត់ ចំរើន បានក្លាយជា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ខណៈលោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាអាណត្តិទី៦ ឆ្នាំ២០២៦-ឆ្នាំ២០៣០ បន្ទាប់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា អាណត្តិទី៥ ឆ្នាំ២០២១-ឆ្នាំ២០២៥ ប្រកាសលាឈប់ជាផ្លូវការ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៥ ឆ្នាំ២០២១-ឆ្នាំ២០២៥ និងបន្តអាណត្តិទី៦ ឆ្នាំ២០២៦-ឆ្នាំ២០៣០ ។

មហាសន្និបាតបញ្ចប់អាណត្តិទី៥ ឆ្នាំ២០២១-ឆ្នាំ២០២៥ និងបន្តអាណត្តិទី៦ ឆ្នាំ២០២៦-ឆ្នាំ២០៣០ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតប្រធានសហព័ន្ធ កីឡាគុនល្បុក្កតោកម្ពុជា អាណត្តិទី៥ ឆ្នាំ២០២១-ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងក្លិបកីឡាគុនល្បុក្កតោ។

សមាសភាពគណៈកម្មាធិការប្រតិបត្តិកីឡាគុនល្បុក្កតោអាណត្តិទី៦ ឆ្នាំ២០២៦-ឆ្នាំ២០៣០ មានចំនួន ១៨ រូប រួមមាន
លោក វ៉ាត់ ចំរើន បានក្លាយជាសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក សឹង្ហ ទុំ លោក សេង សុភ័ក្រ លោក សេង ប៊ុនសុង លោក សាន អង្គររាជវ័ន្ត លោក អ៊ួ តារា អគ្គលេខាធិការ លោក អ៊ុង ដារិទ្ធ លោក វី តារ៉ា អគ្គលេខាធិការ រង លោក អឿន រស្មី អគ្គហេរញ្ញឹក លោក រឿង សុគន្ធា លោក សេន សំអាត លោក វណ្ណា លីម៉ែង កញ្ញា យល់ សញ្ចនា កញ្ញា ត្រឹង ផាលីន លោក ពក អៀង លោក ឈឹម សីលា កញ្ញា អ៊ិត កន្និកា និងកញ្ញា អ៊ុំ ថារ័ត្ន ជាសមាជិក៕
ដោយ៖លី ភីលីព





