បច្ចេកវិទ្យា

iPhone 17 Pro Max លក់ដាច់ជាងគេបំផុត លើពិភពលោកនៅត្រីមាសទី ៤ ឆ្នាំ ២០២៥

អាមេរក៖យោងតាម Counterpoint Research បានប្រាប់ឲ្យដឹងថា ទូរស័ព្ទ iPhone 17 Pro Max របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple បាននាំមុខគេក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកនៅត្រីមាសទី ៤ ឆ្នាំ ២០២៥ ដោយ iPhone មានចំនួនពាក់កណ្តាលនៃម៉ូដែលលក់ដាច់បំផុតទាំង ១០ របស់ពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

របាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារដោយ Counterpoint Research បានបង្ហាញថា iPhone 17 បានគ្របដណ្ដប់លើត្រីមាសនេះ ដោយម៉ូដែលសំខាន់ៗទាំងបីរបស់ខ្លួនទទួលបានតំណែងកំពូល។ ទូរស័ព្ទ iPhone 16 ដែលនាំមុខគេលើទីផ្សារពីត្រីមាសទី១ ដល់ត្រីមាសទី៣ បានធ្លាក់ចុះមកចំណាត់ថ្នាក់ទីបួនក្នុងត្រីមាសចុងក្រោយ។

ចេញលក់ជាលើកដំបូងនៅចុងឆ្នាំ ២០២៤វាក៏ត្រូវបានគេដាក់ឈ្មោះថាជាស្មាតហ្វូនលក់ដាច់បំផុតប្រចាំឆ្នាំ ២០២៥តាមរបាយការណ៍ខែមករាដោយ Counterpoint។ ម៉ូដែល Apple ផ្សេងទៀតក្នុងកំពូលទាំង ១០ រួមមាន iPhone 16e នៅចំណាត់ថ្នាក់ទី៨ ខណៈ iPhone Air មិនបានបង្ហាញខ្លួនក្នុងបញ្ជីនោះទេ។

ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងឧបករណ៍ចំនួន ៤ ។ ទូរស័ព្ទ Galaxy A56 គឺជាស្មាតហ្វូន Android លក់ដាច់បំផុតនៅក្នុងត្រីមាសនេះ បន្ទាប់មកគឺ Galaxy A36 និង Galaxy A07 កម្រិតចាប់ផ្តើម ខណៈដែល Galaxy S25 ស្ថិតនៅលំដាប់ទីដប់។ Xiaomi គឺជាម៉ាកយីហោតែមួយគត់នៅក្នុងចំណាត់ថ្នាក់នេះ ដោយ Redmi A5 ស្ថិតនៅលំដាប់ទី៩៕

Most Popular

To Top