The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប FC Cincinati បានចាប់ផ្តើមធ្វើការចរចាដំណាក់កាលដំបូងជាមួយនឹងកីឡាករប្រេស៊ីល Neymar ដើម្បីអាចផ្ទេរកីឡាកររូបនេះទៅលេងនៅលីគកំពូលអាមេរិក។
កីឡាកររូបនេះបានចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងក្លឹបនៅអាមេរិកទាំងដែលបច្ចុប្បន្នកុងត្រានៅជាមួយនឹង Santos នៅសល់បន្តិចបន្តួចប៉ុណ្ណោះ។
រំលឹកដែរថាកាលពីឆ្នាំ២០២៥កីឡាករ Neymar ស្ទើរតែផ្ទេរទៅចូលរួមជាមួយនឹងលីគកំពូលអាមេរិកម្តងហើយនៅពេលដែលគាត់បានធ្វើការចរចាជាមួយនឹងក្លឹប Chicago Fire ពោលគឺបន្ទាប់ពីបានចាកចេញពី Al Hilalតែចុងក្រោយក៏នៅតែសម្រេចចិត្តជ្រើសយកក្លឹបចាស់ Santos ដដែល៕
ប្រែសម្រួល៖ស៊ុនលី
