ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនស្រ្តីម្នាក់នៅកោះរ៉ុង មានឈ្មោះ សៅរ៍ សុខណា អាយុ៤៣ ភេទស្រី បច្ចុប្បន្នស្នាក់នៅភូមិ សុខសាន្ត (រស់នៅជាមួយប្តី) បានកេីតជំងឺហឺតដួលសន្លប់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ស្រ្តីខាងលើ ត្រូវបានក្រុមគ្រូពេទ្យ និងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
