ព័ត៌មានអន្តរជាតិ

ស្ត្រីម្នាក់ត្រូវថ្នាំសម្រើបផ្លូវភេទ បន្ទាប់ពីនាងត្រូវបានគេបាញ់ ចូលមាត់របស់នាង នៅពិធីបុណ្យសង្ក្រាន្តនៅទីក្រុងបាងកក

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ស្ត្រីថៃម្នាក់បានចេញការព្រមានជាសាធារណៈបន្ទាប់ពីនាងរិះគន់ថា នាងបានប៉ះពាល់នឹងថ្នាំហ្គាម៉ា-អ៊ីដ្រូស៊ីប៊ូទីរ៉ាត (GHB) ឬថ្នាំសម្រើបផ្លូវភេទ តាមរយៈទឹក ដែលបាញ់ ចេញពីកាំភ្លើងទឹកក្នុងអំឡុង ពេលព្រឹត្តិការណ៍សង្ក្រាន្តនៅទីកន្លែងកម្សាន្ត មួយនៅទីក្រុងបាងកក ។

អ្នកប្រើប្រាស់ TikTok ឈ្មោះ @jeeppji បានចែករម្លែករូបថតរបស់នាង ដែលសន្លប់ក្នុងមន្ទីរពេទ្យកាលពីថ្ងៃចន្ទ ទី១៣ ខែមេសា។ ចំណងជើងនេះ នាងបានសរសេរថា នាងត្រូវបានគេដាក់ថ្នាំសម្រើបផ្លូវភេទ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តមួយនៅផ្លូវ Route 66 ហើយបានព្រមានអ្នកដទៃឲ្យប្រុងប្រយ័ត្ន។

GHB ជាប្រភេទថ្នាំសម្រើបផ្លូវភេទ ព្រោះវាត្រូវបានគេប្រើខុសជាញឹកញាប់ សម្រាប់គោលបំណងសេពសន្ថវៈជាមួយអ្នកណាម្នាក់ ជាពិសេសក្នុងការរំលោភបំពានផ្លូវភេទ។ GHB ក្នុងបរិមាណតិចតួចអាចនាំឲ្យមានភាពងងុយគេង វិលមុខ ច្របូកច្របល់ ឬសន្លប់ ធ្វើឲ្យជនសង្ស័យទាញ យកប្រយោជន៍ពីជនរងគ្រោះ ។

ស្ត្រីរូបនេះបាននិយាយថា នាងមិនបានទទួល យកភេសជ្ជៈពីមនុស្សចម្លែកទេ ហើយសង្ស័យថា សារធាតុនេះប្រហែលជាមកពីទឹក ក្នុងកាំភ្លើងត្រូវបានបាញ់ចំមុខ និងចូលមាត់របស់នាង។ នាងបានបន្តថា នាងមានអាការៈប្រកាច់ និងមានពពុះនៅមាត់។ នាងបានបន្ថែមទៀតថា នាងមិនមែនជាមនុស្សតែម្នាក់គត់ ដែលរងផលប៉ះពាល់ដោយ GHB ក្នុងអំឡុងពេលព្រឹត្តិការណ៍នោះទេ ៕

Most Popular

To Top