សិល្បៈ និង កម្សាន្ត

តារាចម្រៀងកូរ៉េ នាង Jisoo បដិសេធការជាប់ពាក់ព័ន្ធណាមួយ ទៅនឹងបទឧក្រិដ្ឋផ្លូវភេទ របស់បងប្រុសនាង

កូរ៉េខាងត្បូង៖តារាចម្រៀងកូរ៉េ នាង Jisoo ជាសមាជិកក្រុម Blackpink បានគូសបន្ទាត់ច្បាស់លាស់រវាងខ្លួននាង និងបទឧក្រិដ្ឋផ្លូវភេទ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តដោយបងប្រុសរបស់នាង ចំពេលមានការសង្ស័យ តាមអ្នកនិយមលេងអ៊ីនធើណេតនាពេលថ្មីៗនេះយ៉ាងច្រើននាក់។

មេធាវី Eun Hyun-ho នៅក្រុមហ៊ុនច្បាប់ Kim & Chang ដែលតំណាងឲ្យភ្នាក់ងាររបស់នាង Jisoo គឺ Blissoo បាននិយាយថា ទាំងសិល្បការិនី និង Blissoo មិនមានទំនាក់ទំនងអ្វីជាមួយបញ្ហាដែលកំពុង ត្រូវបានលើកឡើងនោះទេ ។ ព័ត៌មានភាគច្រើនដែលចរាចរតាមអ៊ីនធើណេត គឺជាការស្មានដែលមិនទាន់បានផ្ទៀងផ្ទាត់ ឬមិនពិតទាំងស្រុង។

របាយការណ៍បានចេញផ្សាយកាលពីដើមខែនេះថា សមាជិកគ្រួសាររបស់ “សមាជិកក្រុមចម្រៀងស្រីល្បីម្នាក់” ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ បន្ទាប់ពីព្យាយាមប៉ះពាល់រាងកាយមិនសមរម្យជាមួយស្ត្រីម្នាក់។ ប៉ូលីសបានស្វែងរកដីកាឃុំខ្លួន ប៉ុន្តែការិយាល័យព្រះរាជអាជ្ញាស្រុកសេអ៊ូលបានបដិសេធសំណើនេះ។

ក្រោយមក ការចោទប្រកាន់ បានលេច ចេញតាមប្រព័ន្ធអ៊ីនធើណេត ដោយអះអាងថា បុគ្គលនោះជាបងប្រុស របស់តារាចម្រៀងកូរ៉េ នាង Jisoo។

ចាប់តាំងពីពេលនោះមក អ្នកប្រើប្រាស់អ៊ីនធើណេត បានសួរថា តើនាង Jisoo មិនមានចំណេះដឹងជាមុនអំពី ទង្វើខុសឆ្គងរបស់ បងប្រុសនាង ឬមានជាប់ពាក់ព័ន្ធដែរឬទេ ជាពិសេសដោយសារមានរបាយការណ៍យ៉ាងទូលំទូលាយថា នាងបានបង្កើតភ្នាក់ងារនេះជាមួយគាត់។

នាង Jisoo បានបង្កើត Blissoo ដែលជាភ្នាក់ងារគ្រប់គ្រង ខែកុម្ភៈ ឆ្នាំ ២០២៤ បន្ទាប់ពីកិច្ចសន្យាផ្តាច់មុខរបស់នាងជាមួយ YG Entertainment ផុតកំណត់ក្នុងឆ្នាំ ២០២៣៕

Most Popular

To Top