កីឡា

Haaland ស៊ុតមួយគ្រាប់ជួយឲ្យ Man City តាមទំលាក់ Arsenal បានសម្រេចចេញពីកំពូលតារាង

ទីបំផុត Man City នៅតែអាចធ្វើបានដោយបង្កហនិភ័យ ដល់ការព្យាយាមរបស់ Arsenal ម្តងហើយម្តងទៀតក្នុងការ លើកពានរង្វាន់លីគកំពូល អង់គ្លេសរដូវកាលនេះ។

ប្រកួតក្នុងទឹកដី Burnley យប់មិញនេះ ក្រុម Man City ធ្វើបានល្អតែអាចស៊ុតបញ្ចូលទី បានតែ១គ្រាប់ប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធ Haaland ដដែលនៅនាទីទី៥។

៣ពិន្ទុនេះគ្រប់គ្រាន់ឲ្យ Man City ឡើងទៅកំពូល តារាងជំនួសឲ្យ Arsenal ដូចដែលបានគិតទុក ទោះបីជាមានពិន្ទុស្មើគ្នា៧០ក្តី។

គួរឲ្យដឹងដែរថារដូវកាលនេះ Wolve គឺនឹងត្រូវធ្លាក់ទៅលីគ ក្រោមជាផ្លូវការ ហើយដោយមានត្រឹម តែ១៧ពិន្ទុខណៈដែលBurnley ចាញ់យប់មិញនេះមានត្រឹមតែ២០ពិន្ទុឈរ នៅលេខរៀងទី១៩ក្នុងតារាងក៏ត្រៀម នឹងធ្លាក់ចេញពីលីគកំពូលដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top