កីឡា

លោក ងិន សុខបញ្ញា អបអរសាទរ ចំពោះកីឡាការិនី ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ឈ្នះមេដាយប្រាក់ ការប្រកួតកីឡា លើឆ្នេរខ្សាច់ ជើងឯកអាស៊ីនៅចិន

ភ្នំពេញ ៖ លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា ក្នុងនាមសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងរូបលោកផ្ទាល់ពិតជាសប្បាយរីករាយខ្លាំង បន្ទាប់ពីកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ឈ្នះមេដាយប្រាក់ លើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក) នៃការប្រកួតកីឡា លើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅសាធារណរដ្ឋប្រជាមានិតចិន ។

លោកអគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបន្តថា ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ប៉ុន្តែសម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាទើបចូលរួមលើកទី១ ក៏ទទួលបានមេដាយប្រាក់ នេះបង្ហាញលទ្ធផលថ្មីមួយទៀត សម្រាប់សហព័ន្ធ ក្នុងការឈានជើង ចូលកម្រិតអាស៊ីនាឆ្នាំ២០២៦ ។

កីឡាការិនី កីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ប្រកួតលើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក) ទទួលបានមេដាយ ប្រាក់ ដោយបានប្រើថេរវេលា ៣២.០០ នាទី ក្នុងចំណោមកីឡាការិនី ២៧ រូប មកពី១៥ ប្រទេស ក្នុងនោះម្ចាស់មេដាយមាសបានទៅលើកីឡាការិនីម្វាស់ផ្ទះចិន ម្ចាស់មេដាយប្រាក់បានទៅលើកីឡាការិនីកម្ពុជា និងមេដាយសំរិទ្ធិ បានទៅលើកីឡាការិនីម្វាស់ផ្ទះចិន ។

កម្ពូជាបានបញ្ជូនក្រុមកីឡា ៤ ប្រភេទដូចជា កីឡាចំបាប់ កីឡាទ្រយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ៣ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២ រូប៕

Most Popular

To Top