កីឡា

ក្លឹប Al Nassr កំពុងរៀបចំឲ្យកូនប្រុស របស់កីឡាករបាល់ទាតឆ្នើម Cristiano Ronaldo ចូលលេងក្នុងក្រុមដំបូង

អារ៉ាប៊ីសាអូឌីត ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថាក្លឹប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងពិចារណាឲ្យកីឡាករ វ័យក្មេង Cristiano Jr. អាយុ ១៥ ឆ្នាំឲ្យលេងក្នុងក្រុមដំបូង របស់ពួកគេសម្រាប់រដូវកាល ២០២៦-២០២៧ ដែលអាចរៀបចំឆាកសម្រាប់កីឡាករឆ្នើម Cristiano Ronaldo លេងជាមួយកូនប្រុសរបស់គាត់។

តារាឆ្នើមជនជាតិ ព័រទុយហ្គាល់វ័យ 41 ឆ្នាំរូបនេះបានបង្ហាញម្តងហើយម្តងទៀត នូវបំណងប្រាថ្នាយូរអង្វែង របស់គាត់ក្នុងការចែករំលែក ទីលានប្រកួតប្រជែងជាមួយកូន ប្រុសច្បងរបស់គាត់ក្នុងអំឡុង ពេលឆ្នាំចុងក្រោយ នៃអាជីពដ៏រុងរឿងរបស់គាត់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ អារ៉ាប៊ីសាអូឌីត ថា ថ្នាក់គ្រប់គ្រងរបស់ក្លឹប Al Nassr ឥឡូវនេះកំពុងតាមដាន យ៉ាងដិតដល់នូវការអភិវឌ្ឍរាងកាយរបស់ក្មេងជំទង់ដើម្បីកំណត់ផ្លូវដ៏ល្អបំផុត សម្រាប់អាជីពជាន់ខ្ពស់របស់គាត់។ ការឡើងនេះទៅក្រុមដំបូងមិនធានាតួនាទីចាប់ផ្តើមភ្លាមៗនោះទេ វាគឺជាជំហានដ៏ធំមួយសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។

យុវជននេះ ត្រូវគេស្គាល់យ៉ាងច្បាស់ថា ជា Cristianinho នឹងឈានចូលដល់អាយុ ១៦ឆ្នាំនៅខែមិថុនា ឆ្នាំ ២០២៦ ហើយបានបង្កើតខ្លួនឯងជាកីឡាករដ៏មានទេពកោសល្យម្នាក់ ក្នុងក្រុមយុវជនរបស់ Al Nassr។ ដូចឪពុករបស់គាត់ដែរ គាត់ជាខ្សែប្រយុទ្ធដែលអាចលេងបានល្អនៅស្លាបទាំងសងខាង ឬជាខ្សែប្រយុទ្ធបែបប្រពៃណី៕

Most Popular

To Top