The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថាបានបង្ហាញ ចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Arda Guler នៅពេលខាងមុខ។
កន្លងមកគ្រូបង្វឹកលោក Mikel Arteta ពិតជាធ្លាប់បញ្ជាក់អំពីចំណាប់អារម្មណ៍ ចង់នាំកីឡាករតួគីរូបនេះមករួមក្លឹបពិតមែន ពោលគឺតាំងតែពីរដូវក្តៅឆ្នាំ២០២៥មកម្ល៉េះ។
កីឡាករវ័យទើបតែ២១ឆ្នាំ រូបនេះបានបង្ហាញ ទំរង់លេងល្អខ្លាំងណាស់ជាមួយនឹង Real Madrid ហើយក៏កំពុងទាក់ទាញ ចំណាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗជាច្រើននៅអឺរ៉ុបផងដែរ។
រដូវកាលនេះខ្សែប្រយុទ្ធជើងឆ្វេងរូបនេះ អាចស៊ុតបញ្ចូលទីបានទៅដល់២០គ្រាប់ មកហើយក្នុងការបង្ហាញខ្លួន៥០ប្រកួតកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
