កណ្តាល ៖ រកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធលើប្រភេទកីឡាអត្តពលកម្ម នៃការប្រកួតកីឡាសិស្ស មធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ រយៈពេល២ថ្ងៃ ដែលចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ ២០២៦ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យនៅក្រុងតាខ្មៅ មានក្រុមកីឡាករ-កីឡាការិនីក្រុងស្រុកទំាង ១៣ នៅទូទាំងខេត្តកណ្តាល ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើម រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

វិញ្ញាសាលោតចម្ងាយបុរស ៖ ម្ចាស់មេដាយមាស បានទៅលើកីឡាករ ខេន សរ័ត្ត វិ.ជ័យវរ័ន្មទី៧ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ ជា សុវណ្ណណេត វិ.ហ ស អូរកុង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ជាតិ ករុណា អនុ.ពុកឬស្សី ។វិញ្ញាសាលោតចម្ងាយនារី៖ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី រ៉ាឌី ចៀកមីង វិ.ជ័យវរ័ន្មទី៧ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនីឆៃ ស្រីណូ វិ.ហ ស តាខ្មៅ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី ស៊ន រ៉ានី អនុ.ពុកឬស្សី ។
រីឯវិញ្ញាសាលោតកម្ពស់បុរស ៖ ម្ចាស់មេដាយមាស បានទៅលើកីឡាករ ញាស់ ជំនោរ វិ.ជ័យវរ័ន្មទី៧ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ មឿន មីនា វិ.ហ ស អូរកុង និងម្ចាស់មេដាយសំរិទ បានទៅលើកីឡាករ អេង គង្គារ អនុ.ខ្ពបវែង។វិញ្ញាសាលោតកម្ពស់នារី៖ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ជឿន ណាវី អនុ.ខ្ពបវែង ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី សឿ យូរី វិ.ជ័យវរ័ន្មទី៧ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី ផានិត ណារ័ត្ន វិ.ព្រែកលួង។

ដោយឡែកវិញ្ញាសារត់ល្បឿនបុរស ៖ ម្ចាស់មេដាយមាស បានទៅលើកីឡាករ លឹម ផាណា វិ.ហ ស អូរកុង ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ ឡេង អ៊ីឈានវិ.ហ ស ស្អាង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ រឿន ធីតា វិ.ជ័យវរ័ន្មទី៧ ។ វិញ្ញាសារត់ល្បឿននារី៖ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី អេង គីមម៉ី វិ.ជា ស៊ីម ព្រែកអញ្ចាញ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី ព្រំ ណាលីន វិ.ព្រែកលួង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនីចន្ថន យ៉ុងយ៉ុង វិ.ហ ស អូរកុង ។

ចំណែកវិញ្ញាសាចោលដុំដែកបុរស៖ម្ចាស់មេដាយមាស បានទៅលើកីឡាករ កល់ ចំរ៉ុង អនុ.ពុកឬស្សី ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ ចាន់ណា ផានិត វិ.ហ ស អូរកុង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ផុន ម៉ាណែត វិ.ព្រែកលួង ។ វិញ្ញាសាចោលដុំដែកនារី៖ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី រ៉ុង សាន់ឆាយ វ.ជា ស៊ីមព្រែកអញ្ចាញ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី ពុត ពន្លី វិ.ហ ស អូរកុង និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី សាន ចេនឡា វិ.ជ័យវរ័្មនទី៧។

ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦ មានចូលរួមច្រើនលើកសពីរំពឹងទុកលើ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មទំាង ១៣ បង្ហាញពីការរីកចម្រើនវិស័យកីឡាក្នុងខេត្ត ជាពិសេសឆ្នាំនេះមានកីឡាការិនីកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មចូលរួមច្រើន៕




