ភ្នំពេញ ៖ ការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៦ (Cambodia Master Swimming 2026) នឹងរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក (សហព័ន្ធខ្មែរកីឡាហែលទឹក) រាជធានីភ្នំពេញ។

សហព័ន្ធខ្មែរកីឡាហែលទឹក សូមជម្រាបជូនថា ការចុះឈ្មោះចូលរួមប្រកួតបេក្ខជននឹងទទួលបាន ១ អាវយឺត និងលិខិតបញ្ជាក់នៃការចូលរួមប្រកួត ក្នុងការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៦ (Cambodia Master Swim ming 2026) ។

ការប្រកួតកីឡាហែលទឹកវ័យចាស់លើក់ទី២ ទទួលបានជោគជ័យដែលមានចូលរួមពីមហាជន និងកីឡាករ-កីឡាការិនីហែលទឹកតាមកម្រិតអាយុមានចំនួន ៣២ នាក់ មានការកើនឡើងគួរសមជាងលើកទី១ ក្នុងនោះកីឡាករ-កីឡាការិនីហែលទឹកជនជាតិបរទេសចូលរួមច្រើនជាងគេ។

សហព័ន្ធខ្មែរកីឡាហែលទឹកមានគោលបំណងចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ចូលរួម ពិសេសបងៗស្រលាញ់វិស័យកីឡាហែលទឹក និងផ្តោតទៅលើការចូលរួមដើម្បីបង្កើតមិត្តភាព និងសាមគ្គីរវាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាតែម្តង៕

