កីឡា

ក្រុមសិទ្ធិមនុស្សព្រមានដល់អ្នកគាំទ្រ និងអ្នកទស្សនាព្រឹត្តិការណ៍ World Cup ចំពោះការធ្វើដំណើរ ទៅកាន់អាមេរិក

ញូវយ៉ក៖ក្រុមសិទ្ធិមនុស្សជាង ១២០ រួមទាំងសហភាព សេរីភាពស៊ីវិលអាមេរិក (ACLU) បានចេញសេចក្តី ជូនដំណឹងអំពីការ ធ្វើដំណើរកាលពីថ្ងៃព្រហស្បតិ៍ ដោយព្រមានថា អ្នកទស្សនាព្រឹត្តិការណ៍ World Cup ២០២៦ អាចប្រឈមមុខនឹងការរំលោភសិទ្ធិធ្ងន់ធ្ងរ ដោយសារតែគោលនយោបាយ អន្តោប្រវេសន៍របស់រដ្ឋាភិបាលអាមេរិក យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។

សម្ព័ន្ធភាពនេះបាននិយាយថា អ្នកគាំទ្រ កីឡាករ អ្នកសារព័ត៌មាន និងអ្នកធ្វើដំណើរផ្សេងទៀតចូលរួមការប្រកួត World Cup នៅអាមេរិក ប្រឈមនឹងការរងផលប៉ះពាល់ដោយអ្វីដែលខ្លួនពិពណ៌នាថា ជារបៀបវារៈអន្តោប្រវេសន៍ដ៏ឃោរឃៅ និងប្រឆាំងសិទ្ធិមនុស្សរបស់រដ្ឋបាលលោក Trump។

ក្រុមនេះបានអំពាវនាវដល់ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA គឺលោក Gianni Infantino មានទំនាក់ទំនងជិត ស្និទ្ធជាមួយលោក Donald Trump ឲ្យបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ឲ្យធានាសុវត្ថិភាព របស់អ្នកធ្វើដំណើរទាំងអស់ទៅកាន់ការប្រកួត។

លោក Jamil Dakwar នាយកកម្មវិធីសិទ្ធិមនុស្ស ACLU បាននិយាយថា FIFA បាននិយាយតែពាក្យសម្ដីអំពីសិទ្ធិមនុស្ស ខណៈកំពុងរួមរស់ជាមួយរដ្ឋបាលលោក Trump ដោយធ្វើឲ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃការរងរបួស និងសិទ្ធិជាមូលដ្ឋានរបស់ពួកគេត្រូវបានរំលោភបំពាន។

វាហួសពេលហើយ ដែល FIFA ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរគោលនយោបាយ មានអត្ថន័យ និងការធានាដែលមានកាតព្វកិច្ចនឹងធ្វើឲ្យមនុស្សមានអារម្មណ៍សុវត្ថិភាពក្នុងការធ្វើដំណើរ និងរីករាយជាមួយការប្រកួត»។

ក្រុមប្រឹក្សាសម្ព័ន្ធភាពបានព្រមានថា ជនបរទេស ដែលមកទស្សនាព្រឹត្តិការណ៍ World Cup នៅអាមេរិកប្រឈមមុខ នឹងហានិភ័យជាក់លាក់ រួមទាំងការបដិសេធមិន ឲ្យចូលដោយបំពាន និងហានិភ័យនៃការចាប់ខ្លួន ការឃុំខ្លួន ឬការនិរទេស ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលឈ្លានពាន និងការឆែកឆេរឧបករណ៍អេឡិចត្រូនិច ការអនុវត្តអន្តោប្រវេសន៍ដោយហិង្សា និងមិនស្របតាមរដ្ឋធម្មនុញ្ញ និងការវិភាគពូជសាសន៍៕

Most Popular

To Top