កីឡា

ក្រុមបាល់ទាត់កីឡាការិនី វិទ្យាល័យហ៊ុន សែន ស្អាង ឈ្នះមេដាយមាស នៃការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦

កណ្តាល ៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមបាល់ទាត់កីឡាការិនី វិទ្យាល័យហ៊ុន សែន ស្អាង ដណ្តើមបានមេដាយមាស នៃការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ បន្ទាប់ពីទំាង ២ ក្រុមបានយកឈ្នះ លើគូប្រកួតនៅទីលានបាល់ទាត់ខេត្តកណ្តាល ក្រុងតាខ្មៅ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ចំណាត់ថ្នាក់ ផ្នែក នារី

ក្រុមបាល់ទាត់កីឡាការិនី វិទ្យាល័យហ៊ុន សែន ស្អាង ដណ្តើមបានមេដាយមាស ក្រុមបាល់ទាត់កីឡាការិនី វិទ្យាល័យ ព្រែកស្លែង ទទួលបានមេដាយប្រាក់ និងក្រុមបាល់ទាត់កីឡាការិនី វិទ្យាល័យ អនុវិ.កោះខ្សាច់ទន្លា ទទួលបានមេដាយសំរិទ្ធ។

លទ្ធផលការប្រកួតកីឡាអត្តពលកម្មថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លើវិញ្ញាសារត់ចម្ងាយបុរស ម្ចាស់មេដាយមាស បានទៅលើកីឡាករ សុខ សុភា វិទ្យាល័យហ៊ុន សែន អូរកុង ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ រ៉ង ឆានុត វិទ្យាល័យជា ស៊ីមព្រែកអញ្ចាញ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ថេង សុវិជ្ជា វិទ្យាល័យ ព្រែកលួង

ចំណែកវិញ្ញាសារត់ចម្ងាយនារី ៖ ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ផល់ ស្រីនុច វិទ្យាល័យហ៊ុន សែន អូរកុង
ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី ផល ស្រីនី អនុ វិទ្យាល័យហ៊ុន ពុកឬស្សី និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី សុខ ព្រហ្មម៉ាវត្តី វិទ្យាល័យ ព្រែកលួង ។

ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥-២០២៦ មានចូលរួមច្រើនលើកសពីរំពឹងទុកលើ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និង កីឡាអត្តពលកម្មទំាង ១៣ បង្ហាញពីការរីកចម្រើនវិស័យកីឡាក្នុងខេត្ត ជាពិសេសឆ្នាំនេះមានកីឡាការិនី កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ ប៉េតង់ និងកីឡាអត្តពលកម្មចូលរួមច្រើន៕

Most Popular

To Top