បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកនឹងបញ្ឈប់ បុគ្គលិករហូតដល់ ១៦.០០០ នាក់

អាមេរិក ៖ កាសែត Financial Times បានចេញផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta និង Microsoft គ្រោងនឹងកាត់បន្ថយបុគ្គលិករហូតដល់ ១០ ភាគរយ ខណៈក្រុមហ៊ុនទាំងពីរប្រឈមមុខនឹងការកើនឡើង នៃការចំណាយដែលទាក់ទងនឹងការវិនិយោគថ្លៃៗ របស់ពួកគេលើបញ្ញាសិប្បនិម្មិត (AI)។

យោងតាមអនុស្សរណៈផ្ទៃក្នុង បានផ្ញើទៅបុគ្គលិក និងលេចធ្លាយនៅថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនមេរបស់ Facebook ត្រូវបានគេរំពឹងថានឹងបញ្ឈប់ កម្លាំងពលកម្ម ១០ ភាគរយ ឬប្រហែល ៨.០០០ នាក់ និងបិទមុខតំណែងទំនេរប្រហែល ៦.០០០ កន្លែង។ Meta បានបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកនឹង ចាប់ផ្តើមនៅថ្ងៃទី ២០ ខែឧសភា។

កាសែតនេះបានកត់សម្គាល់ថា ការផ្លាស់ប្តូរនេះកើតឡើង នៅពេលក្រុមហ៊ុនវិនិយោគរាប់ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ AI រួមទាំងមជ្ឈមណ្ឌល ទិន្នន័យថ្លៃៗ ដែលកំពុងជ្រើសរើសទេពកោសល្យកំពូលៗដើម្បីតាមទាន់គូប្រជែងបច្ចេកវិទ្យាធំៗដូចជា Google និង OpenAI ក្នុងការអភិវឌ្ឍគំរូ AI កម្រិតខ្ពស់ ។

កាលពីខែមករា ក្រុមហ៊ុន Meta បាននិយាយថា ខ្លួនរំពឹងថាការចំណាយមូលធនសម្រាប់ឆ្នាំ ២០២៦ នឹងឈានដល់ ១១៥ ពាន់លានដុល្លារ ទៅ ១៣៥ ពាន់លានដុល្លារ ដែលភាគច្រើនជំរុញដោយថ្លៃ ដើមហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការទូទាត់ទៅឲ្យអ្នកផ្តល់សេវា Cloud ភាគីទី ៣ ការធ្លាក់ចុះតម្លៃខ្ពស់ នៃទ្រព្យសកម្មមជ្ឈមណ្ឌលទិន្នន័យ AI របស់ខ្លួន និងការកើនឡើងនៃការចំណាយប្រតិបត្តិការ។

អនុស្សរណៈមួយដែលបានឃើញដោយ FT ក្រុមហ៊ុននេះបានប្រាប់បុគ្គលិកថា ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft ដែលជាគូប្រជែងរបស់ខ្លួន បាននិយាយថា ខ្លួនកំពុងផ្តល់ជូនការកាត់បន្ថយបុគ្គលិកដោយស្ម័គ្រចិត្តដល់កម្លាំងពលកម្មអាមេរិកប្រហែល ៧ភាគរយរបស់ខ្លួន ។ ជម្រើសនេះនឹងមានសម្រាប់បុគ្គលិកដែលបម្រើការងារយូរ មានអាយុ និងឆ្នាំនៃការបម្រើការងារសរុបសរុប ៧០ ឆ្នាំ ឬច្រើនជាងនេះ។ មនុស្សជាង ៨,000 នាក់នឹងមានសិទ្ធិទទួលបានពីកម្លាំងពលកម្មអាមេរិកប្រហែល ១២៥,០០០ នាក់របស់ខ្លួន៕

Most Popular

To Top