ព័ត៌មានអន្តរជាតិ

​ រដ្ឋមន្ត្រីការពារជាតិម៉ាលី​ ស្លាប់ក្នុងការវាយប្រហារភេរវកម្ម

បាម៉ាកូ៖ យោងតាមរដ្ឋាភិបាលអន្តរកាលម៉ាលី​ បានឧ្យដឹងថា​ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងកិច្ចការអតីតយុទ្ធជនរបស់ប្រទេសម៉ាលី ឧត្តមសេនីយ៍ Sadio Camara បានទទួលមរណភាព បន្ទាប់ពីការវាយប្រហារភេរវកម្ម នៅថ្ងៃសៅរ៍នៅក្នុងតំបន់ជាច្រើននៃប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបានឧ្យដឹងថា លំនៅដ្ឋានរបស់លោក Camara នៅទីក្រុង​ Kati ដែលជាទីក្រុងយោធាមួយក្បែររដ្ឋធានីបាម៉ាកូ ត្រូវបានវាយប្រហារនៅព្រឹកថ្ងៃសៅរ៍ ដោយគ្រាប់បែករថយន្តដែលបើកបរ ដោយអ្នកវាយប្រហារអត្តឃាត។

សេចក្តីថ្លែងការណ៍បានឧ្យដឹងថា លោក Camara បានបាញ់ប្រហារជាមួយអ្នកវាយប្រហារ និងបានសម្លាប់ពួកគេមួយចំនួន។

លោកបានរងរបួសក្នុងអំឡុង ពេលប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកបានស្លាប់ដោយសារ របួសរបស់លោកនៅក្នុងមន្ទីរពេទ្យ។

យោងតាមសេចក្តីថ្លែងការណ៍ ការដួលរលំនៃលំនៅដ្ឋានរបស់លោក​ បានបណ្តាល ឱ្យមានអ្នកស្លាប់ និងរបួសផ្សេងទៀត និងបានបំផ្លាញវិហារអ៊ីស្លាមមួយក្បែរនោះ ដោយបានសម្លាប់អ្នកគោរពបូជា មួយចំនួននៅខាងក្នុងនោះផងដែរ៕

Most Popular

To Top