The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona ត្រូវបានគេដឹងថា កំពុងព្យាយាមទាក់ទង កីឡាករខ្សែប្រយុទ្ធមួយចំនួន ដើម្បីអាចមកជំនួស តំណែងកីឡាករ Robert Lewandowski ដែលត្រៀមនឹងចាកចេញ នៅរដូវក្តៅខាងមុខនេះ ។
ក្នុងនោះកីឡាករខ្សែប្រយុទ្ធ Alvarez ដែលកំពុងលេងឲ្យ AT Madrid ត្រូវបានគេមើលឃើញថា បានក្លាយទៅជាអទិភាព ។ ក្លឹប Barce ក៏ចាប់កំពុងចាប់ផ្តើមទាក់ទង ជាមួយនឹងភ្នាក់ងារកីឡាករ រួចរាល់ហើយដើម្បីពិនិត្យលទ្ធភាព។
ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ២៦ឆ្នាំរូបនេះ បានបង្ហាញទំរង់យ៉ាងខ្លាំង ចាប់តាំងតែពីបានផ្ទេរមកពី Man City កាលពីឆ្នាំ២០២៤ ក្នុងតម្លៃខ្លួនប្រមាណជា ៩៥លានអឺរ៉ូ ខណៈដែលបច្ចុប្បន្នមានតម្លៃខ្លួន ដល់ទៅ៥០០លានអឺរ៉ូនៅក្នុងកុងត្រា៕
ប្រែសម្រួល៖ស៊ុនលី
