កីឡា

Man City​ មានទំនុកចិត្តថា Pep នឹងបន្តធ្វើការនៅទីនេះ រហូតដល់ រដូវកាលក្រោយ

ក្រោយការប្រកាសគួរឲ្យភ្ញាក់ផ្អើល អំពីការបាត់បង់បេក្ខភាព ក្នុងការបង្ហាញខ្លួននៅ Chapmpion League ដល់ទី២រដូវកាលជាប់គ្នា ពេលនេះក្លឹប Man City បានបង្ហាញអារម្មណ៍ គួរឲ្យបារម្ភតែសង្ឃឹមថា គ្រូបង្វឹកលោក Pep Guardiola នឹងបន្តស្នាក់នៅជាមួយ នឹងក្លឹបរហូតដល់ រដូវកាលក្រោយ។

ក្នុងពេលជាមួយគ្នានេះក្លឹប ក៏បានបញ្ជាក់ដែរថា ខ្លួននឹងធ្វើការជាមួយនឹង មេធាវីដ៏ពូកែម្នាក់ ក្នុងការបន្តដាក់ពាក្យបណ្តឹង តវ៉ាគ្នាជាមួយ នឹង UEFA ដើម្បីផ្លាស់ប្តូរការសម្រេច​ ចិត្តនេះឡើងវិញក្រោយ កើតមានការលើកឡើងថា ក្លឹបបាន រំលោភលើច្បាប់របស់ UEFA ពាក់ព័ន្ធនឹងការប្រើប្រាស់ ហរិញ្ញវត្ថុមិនត្រឹម។

ប្រសិនបើការប្តឹងតវ៉ាមិនបាន ជោគជ័យទេនោះ មានន័យថា Man City នឹងត្រូវអវត្តមាននៅ Champion League ដល់ទៅ២រដូវកាលជាប់គ្នា គិតចាប់ពី រដូវកាល​ក្រោយទៅហើយក្នុងនោះ ក៏នឹងប្រឈមមុខ ទៅនឹងការស៊ើបអង្កេតបន្ថែមពីសំណាក់Premier Leagueផងដែរហើយបើរកឃើញ កំហុសនោះ Man City នឹងអាចទំលាក់ទៅលេង នៅលីកទី៤របស់ អង់គ្លេសទាំងគួរឲ្យភ្ញាក់ផ្អើល បំផុតក្នុងប្រវត្តិសាស្ត្រ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top