CNN៖ មនុស្សរាប់ពាន់នាក់ ដែលក្លាហានជំនះ ជាមួយនឹងអាកាសធាតុត្រជាក់ នៅថ្ងៃសៅរ៍នឹងប្រមូលផ្តុំគ្នានៅ ឯ“ ពិធីបុណ្យអាក្រាត” ប្រចាំឆ្នាំនៅខេត្តអូកាយ៉ាម៉ា នៅភាគខាងត្បូងនៃកោះហុងស៊ូរបស់ប្រទេសជប៉ុន។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ព្រឹត្តិការណ៍ដែលមានឈ្មោះថា “Hadaka Matsuri” នៅក្នុងភាសាជប៉ុន គឺជាពិធីបុណ្យដ៏សែនអ៊ូអរដែលត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃសៅរ៍ទី ៣ ខែកុម្ភៈ នៅឯប្រាសាទ Saidaiji Kannonin ដែលមានចម្ងាយប្រសិនបើធ្វើដំណើរ ដោយរថភ្លើងពីទីក្រុងអូកាយ៉ាម៉ា គឺចំណាយពេលប្រហែល ៣០ នាទី។
ទោះជាយ៉ាងណាក៏ដោយ អ្នកចូលរួមប្រហែល ១ ម៉ឺននាក់ ឬប្រុសមិនបានអាក្រាតដូចឈ្មោះរបស់ពិធីបុណ្យនេះ នោះទេ។
ពួកគេស្លៀកសម្លៀកបំពាក់តិចតួចបំផុត។ ជាធម្មតាការស្លៀកបែបប្រពៃណី សំពត់ប៉ឹងរបស់ជនជាតិជប៉ុនហៅថា fundoshi និងស្រោមជើងពណ៌ស ហៅថា “តាប៊ី” ។
ពិធីបុណ្យដែលប្រារព្ធនូវ ពរជ័យ នៃការប្រមូលផលដ៏បរិបូរណ៍, ភាពរុងរឿងនិងការមានកូនចៅច្រើន ចាប់ផ្តើមនៅម៉ោង ប្រហែល ៣ និង ២០ នាទីម៉ោងក្នុងស្រុក ដោយមានព្រឹត្តិការណ៍ដាច់ដោយឡែកមួយសម្រាប់ ក្មេងប្រុសវ័យក្មេង ក្នុងគោលបំណងជំរុញ ចំណាប់អារម្មណ៍យុវជនជំនាន់ក្រោយ៕ ប្រែសម្រួលៈ ណៃ តុលា