ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ អះអាងថា សហរដ្ឋអាមេរិក​ មានគម្រោងដកកងទ័ព ចេញពីប្រទេសអាល្លឺម៉ង់ បន្ថែមទៀត

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិក​ មានគម្រោងដកកងទ័ព “បន្ថែមទៀត” ពោលគឺច្រេីនជាង​ ៥០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលមន្ទីរបញ្ចកោណបានឧ្យដឹងកាលពីដើមសប្តាហ៍នេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានមុនពេលឡើងយន្តហោះ Air Force One នៅរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិកថា “យើងនឹងកាត់បន្ថយច្រើន ហើយយើងកំពុងកាត់បន្ថយច្រើនជាង ៥០០០នាក់”។

មន្ទីរបញ្ចកោណកបានប្រកាសពីការដកកងទ័ពសហរដ្ឋអាមេរិកប្រហែល ៥០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល​ ៦​ ទៅ​ ១២ខែខាងមុខ។

លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អំពីឥរិយាបថកងកម្លាំងរបស់ក្រសួងការពារជាតិនៅអឺរ៉ុប ហើយវាជាការទទួលស្គាល់តម្រូវការ និងលក្ខខណ្ឌនៅលើដី”។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានឧ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីយល់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ ចំពេលមានភាពតានតឹងថ្មីរវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ជុំវិញវិបត្តិនៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top