ព័ត៌មានអន្តរជាតិ

យោធាអាមេរិក​ បាញ់ពន្លិចទូកតូចៗ របស់អ៊ីរ៉ង់ចំនួន ៦ គ្រឿងនៅច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ លោក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងថា យោធាអាមេរិកបាន លិចទូកតូចៗអ៊ីរ៉ង់ចំនួន ៦ គ្រឿងនៅច្រកសមុទ្រហ័រមូស។

លោក Cooper បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទូកអ៊ីរ៉ង់ទាំងនោះត្រូវបានវាយប្រហារដោយឧទ្ធម្ភាគចក្រ Apache និង MH-60 Seahawk របស់សហរដ្ឋអាមេរិក។

ការវាយប្រហារនេះធ្វេីឡេីងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមដឹកនាំនាវាចេញពីច្រកសមុទ្រហ័រមូស នៅព្រឹកថ្ងៃចន្ទ ម៉ោងនៅមជ្ឈិមបូព៌ា។

លោក​ Cooper បានបដិសេធថា មាន “អ្នកអមដំណើរ” នៃនាវាពាណិជ្ជកម្មដោយកងទ័ពជើងទឹកអាមេរិកនៅក្នុងច្រកសមុទ្រ ប៉ុន្តែបានឧ្យដឹងថា មន្ទីរបញ្ចកោណផ្តល់ការការពារ “ច្រើនស្រទាប់” សម្រាប់ពួកគេ។

លោក​បាន​លេីកឡេីង​ថា «ប្រសិន​បើ​អ្នក​កំពុង​អម​ដំណើរ​កប៉ាល់ នោះអ្នក​កំពុង​លេង​មួយ​ទល់​នឹង​មួយ។ ខ្ញុំ​គិត​ថា​យើង​មាន​ការ​រៀបចំ​ការពារ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ដំណើរការ​នេះ ដែល​យើង​មាន​ស្រទាប់​ច្រើន​ដែល​រួម​មាន​កប៉ាល់ ឧទ្ធម្ភាគចក្រ យន្តហោះ ការ​ព្រមាន​ជាមុន​តាម​អាកាស និង​សង្គ្រាម​អេឡិចត្រូនិក»។

លោកបន្ថែម​ថា «យើង​មាន​កញ្ចប់​ការពារ​កាន់​តែ​ទូលំទូលាយ​ ជាង​ពេល​ណាៗ​ទាំងអស់ ប្រសិន​បើ​អ្នក​គ្រាន់​តែ​អម​ដំណើរ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top