ព្រឹត្តិការណ៍

Nevada ជាទីតាំងសាកល្បង នុយក្លេអ៊ែរ ដំបូងបំផុត និងពេញនិយម បំផុតរបស់អាមេរិក

រំលឹកកាលពីខែធ្នូឆ្នាំ១៩៤១ នៅពេលដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការងារលើផែនការ ផលិតអាវុធនុយក្លេអ៊ែរជាលើកតំបូងរបស់ខ្លួន ហើយទឹកប្រាក់ប្រមាណជា២ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលសម្រេចអនុញ្ញាតលើផែនការមួយនេះ ។ ការធ្វើតេស្តតំបូងបង្អស់ត្រូវបានកើតឡើង នៅថ្ងៃទី១៦ខែកក្កដាឆ្នាំ១៩៤៥ ក្បែររដ្ឋញូវមិចស៊ិចកូ ហើយត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយ មកជប៉ុន គឺជាអ្នកទទួលរងនូវការទំលាក់គ្រាប់បែកអាតូមិក របស់អាមេរិកទៅលើកោះ២របស់ខ្លួន ។

ការប្រាថ្នាចង់បានរបស់សហរដ្ឋអាមេរិក អាចថាមិនទាន់បានបញ្ឈប់នៅឡើយ យោងតាមប្រភពព័ត៌មានរបស់The History ដែលបានសរសេរថាអាមេរិក នៅបន្តការធ្វើតេស្តសាកល្បងនូវបច្ចេកវិទ្យា ប្រើប្រាស់ផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រមាណទៅដល់៩២៨ដង ជាពិសេសនៅក្នុងតំបន់ស្រាវជ្រាវអាវុធនុយក្លេអ៊ែរ ដ៏ល្បីល្បាញរបស់ខ្លួនដែលមានឈ្មោះថា Nevada ។

ការធ្វើតេស្តដែលបានដំណើរការនៅក្នុងចន្លោះអំឡុងឆ្នាំ១៩៥១ដល់ឆ្នាំ១៩៩២ប៉ុន្តែការធ្វើតេស្តនេះត្រូវបានក្រោយមានការហាមឃាត់ដោយអាមេរិកបានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិក្នុងការកំណត់ការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសនានាផ្សេងទៀតទៅវិញក្នុងឆ្នាំ១៩៩៦។

ក្នុងនោះផងដែរចាប់ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩៤ពីរឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការសាកល្បង អាវុធនុយក្លេអ៊ែរ ទ្រង់ទ្រាយធំមួយមកការធ្វើបាតុកម្មប្រឆាំងនឹងនុយក្លេអ៊ែរ ចំនួន ៥៣៦ ដងត្រូវបានធ្វើឡើងនៅតំបន់ Nevada ដោយមានអ្នកចូលរួមចំនួន៣៧៤៨៨នាក់ និងការចាប់ខ្លួនមនុស្សសរុប១៥៧៤០នាក់ផងដែរ ។ នេះបើយោងតាមកំណត់ត្រារបស់រដ្ឋាភិបាល ។ អ្នកដែលត្រូវចាប់ខ្លួនរួមមានតារាវិទូលោក Carl Sagan តន្ត្រីករ Kris Kristofferson និងតួអង្គ Martin Sheen និង Robert Blakeជាដើ ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top