កីឡា

អ្នកគាំទ្របាល់ទាត់អាយុ ៧១ ឆ្នាំម្នាក់ត្រូវចាប់ខ្លួននៅ Everton ពីបទរើសអើងជាតិ សាសន៍លើកីឡាករ Semenyo របស់ក្លឹប Manchester City

ឡុងដ៍៖នេះបើយោងតាមការចុះផ្សាយរបស់ Everton កាលពីថ្ងៃអង្គារ បាននិយាយថា អ្នកគាំទ្របាល់ទាត់អាយុ ៧១ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ និងប្រមាថមើលងាយមើលងាយលើខ្សែប្រយុទ្ធ កីឡាករ Antoine Semenyo របស់ក្រុម Manchester City ក្នុងព្រឹត្តិការណ៍ការប្រកួតកី ឡាបាល់ទាត់កំពុល Premier League ។

ក្រុម Everton បាននិយាយថា ប៉ូលីស Merseyside បានចាប់ខ្លួនបុរសអាយុ ៧១ ឆ្នាំ ម្នាក់ដោយសង្ស័យថា បានប្រព្រឹត្តបទល្មើសសណ្តាប់ធ្នាប់សាធារណៈដែលមានសភាពធ្ងន់ធ្ងរ ដោយសារជាតិសាសន៍ បន្ទាប់ពីអ្នកគាំទ្រ និងបុគ្គលិកកីឡដ្ឋាន Hill Dickinson បានរាយការណ៍ពីហេតុការណ៍នេះ ក្នុងការប្រកួតកាលពីថ្ងៃចន្ទ។

ក្រុម Everton បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការរើសអើងជាតិសាសន៍ និងការរើសអើងគ្រប់ទម្រង់ទាំងអស់គឺមិនអាចទទួលយកបានទាំងស្រុង ។

ក្រុម Man City បាននិយាយថា ខ្លួនស្វាគមន៍សកម្មភាពរហ័សដែលធ្វើឡើងដោយក្រុម Everton និងប៉ូលីសដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលទទួលខុសត្រូវ។ កីឡាករ Semenyo ត្រូវបានគេកំណត់គោលដៅក្នុងហេតុការណ៍ស្រដៀងគ្នានេះ ក្នុងការប្រកួត Premier League មុននៅទីក្រុង Liverpool ខណៈពេលកំពុងលេងឲ្យក្រុម Bournemouth ក្នុងការប្រកួតបើករដូវកាល។

កីឡាករអន្តរជាតិហ្គាណា ដែលជាជនជាតិស្បែកខ្មៅ បានអះអាងថា គាត់ត្រូវបានអ្នកគាំទ្រ Liverpool ម្នាក់រំលោភបំពានដោយជាតិសាសន៍ ខណៈពេលកំពុងរៀបចំបោះបាល់ចូលទីលាន ក្នុងអំឡុងពេលក្រុម Bournemouth ចាញ់ ៤-២ នៅ Anfield កាលពីខែសីហា។

ការប្រកួតនោះត្រូវបានផ្អាក ដើម្បីឲ្យបុរសនោះ ត្រូវបានបណ្តេញចេញពីពហុកីឡដ្ឋាន។ គាត់នឹងត្រូវឡើងតុលាការនៅពេលក្រោយ នៃឆ្នាំនេះ។ ក្រុម Man City ក៏បានថ្កោលទោសការរំលោភបំពាន រើសអើងជាតិសាសន៍តាមអ៊ីនធើណេត ផ្តោតលើខ្សែការពាររបស់គាត់ Marc Guéhi បន្ទាប់ពីការស្មើ ៣-៣ នៅល្ងាចថ្ងៃច័ន្ទ។

ក្លឹបបាននិយាយថា យើងនឹងបន្តផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង ដល់ទាំង Antoine និង Marc ហើយមិនដែលទទួលយកការរើសអើង ណាមួយក្នុងការប្រកួតរបស់យើងឡើយ៕

Most Popular

To Top