ព័ត៌មានអន្តរជាតិ

ស្ត្រីប្តូរភេទជនជាតិថៃម្នាក់ នៅទីក្រុងបាងកក ត្រូវបង្ខំឲ្យកោរសក់ ដោយសារប្រមាថ គម្ពីរកូរ៉ាន របស់សាសនាឥស្លាម

ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា ក្រុមអ្នកកាន់សាសនាឥស្លាមមួយ ក្រុមបានប្រមូលផ្តុំគ្នានៅខាងក្រៅភោជនីយដ្ឋានមួយក្នុងតំបន់ Ramkhamhaeng នៃទីក្រុងបាងកក ប្រទេសថៃ ដើម្បីដាក់សម្ពាធលើស្ត្រីប្តូរភេទ ជនជាតិថៃម្នាក់ឲ្យសុំទោស និងកោរសក់ ដោយសារប្រមាថគម្ពីរកូរ៉ាន ក្នុងអំឡុងពេលវីដេអូផ្សាយផ្ទាល់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមរាយការណ៍ថា ស្ត្រីប្តូរភេទរូបនេះ ត្រូវបានគេស្គាល់ថា នាង Lor បានធំធាត់ក្នុងសហគមន៍ឥស្លាមមួយនៅខេត្ត Narathiwat មុនពេលផ្លាស់ទៅធ្វើការនៅទីក្រុងបាងកក ។ នាង Lor និងមិត្តភក្តិប្តូរភេទជាច្រើននាក់តែងតែបង្ហាញខ្លួនជាស្ត្រី ។ សមាជិកមួយចំនួននៃសហគមន៍ឥស្លាមយល់ថា មានជម្លោះជាមួយនឹងការបង្រៀនរបស់ឥស្លាម។

ជម្លោះនេះត្រូវបានគេនិយាយថា បានចាប់ផ្តើមបន្ទាប់ពីអ្នកប្រើប្រាស់អ៊ីនធើណេតម្នាក់ ត្រូវបានគេស្គាល់ថា ជា Freece បានរិះគន់នាង Lor និងមិត្តភក្តិរបស់នាងអំពីរូបរាង និងអាកប្បកិរិយារបស់ពួកគេក្នុងអំឡុងពេលពិភាក្សាផ្សាយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមប្រាប់ឲ្យដឹងថា Freece បានលើកឡើង ពីគោលការណ៍សាសនាក្នុងអំឡុងពេលពិភាក្សា ខណៈនាង Lor និងមិត្តភក្តិរបស់នាងហាក់ដូចជាបានឆ្លើយតប ដោយពាក្យប្រមាថ ។ នាង Lor ត្រូវបានចោទប្រកាន់ ពីបទផ្លាស់ប្តូរពាក្យពេចន៍ ពីគម្ពីរកូរ៉ានក្នុងអំឡុងពេលផ្សាយផ្ទាល់ក្នុងលក្ខណៈ រួមបញ្ចូលការលើកឡើងអំពីសត្វឆ្កែ ដែលនាំឲ្យមានការរិះគន់ពីអ្នកទស្សនាមូស្លីមតាមអ៊ីនធើណេត ៕

Most Popular

To Top