កីឡា

Man City លត់ Crystal Palace តាមបំភ័យក្រុម Arsenal លើកពានអង់គ្លេសរដូវកាលនេះ

ប្រកួតលីគកំពូលអង់គ្លេស យប់មិញរវាងក្រុមម្ចាស់ផ្ទះ Man City និងក្រុមភ្ញៀវ​​Crystal Palace បានបញ្ចប់ទៅក្នុងលទ្ធផល៣ទល់នឹង០។

ម្ចាស់ផ្ទះបានបើកការប្រយុទ្ធមិន ឲ្យក្រុមភ្ញៀវតដៃរួចទេ ដោយអាចរកគ្រាប់បាល់បានសម្រេចតាំងពីនាទីទី៣២ដោយកីឡាករ Semenyo និងបន្ទាប់មកដោយ Mamoush នាទីទី៤០ ។ ចុងក្រោយនាទីទី៨៤កីឡាករ Savinho បន្ថែមបាន១គ្រាប់ទៀតបញ្ចប់ការប្រកួត Man City យកបាន៣ពិន្ទុពេញដៃ។

យ៉ាងណាក្តីបច្ចុប្បន្ន Man City បានត្រឹមប្រកៀកពីក្រោយក្រុម Arsenal ដោយមានត្រឹម២ពិន្ទុប៉ុណ្ណោះគម្លាតគ្នាខណៈដែល Arsenal មាន៧៩ពិន្ទុនិង Man City មាន៧៧ពិន្ទុតាមរំខានក្តីសង្ឃឹមរបស់ Arsenal ដែលបានខកខានលើកពានរង្វាន់អង់គ្លេសនេះជាយូរមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top