ព័ត៌មានអន្តរជាតិ

BTS នឹងចូលរួមជាមួយតារាល្បីៗ សម្រាប់កម្មវិធីសម្តែង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ ពិភពលោកលើកដំបូង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ មានការប្រកាសថា ក្រុមតារាចម្រៀងប្រុសកូរ៉េខាងត្បូង BTS នឹងចូលរួមជាមួយតារាល្បីៗ រួមទាំង Madonna និង Shakira ដើម្បីសម្តែងរួមគ្នាក្នុងកម្មវិធីសម្តែង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup” លើកដំបូង ។

កម្មវិធីនេះក៏នឹងរៃអង្គាស ថវិកាដើម្បីជួយកែលម្អ ការអប់រំ និងបាល់ទាត់ប្រកបដោយគុណភាព សម្រាប់កុមារជុំវិញ ពិភពលោក ។ អ្នកគាំទ្រមានការរំភើបរីករាយ ចំពោះដំណឹងនេះ ដោយរំភើបដែលបានក្លាយ ជាផ្នែកមួយនៃព្រឹត្តិការណ៍ មួយផ្សេងទៀតដែលនឹង ត្រូវបានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនេះ កម្មវិធីនេះនឹងធ្វើឡើង នៅឯពហុកីឡដ្ឋាន New York New Jersey នៅថ្ងៃទី ១៩ ខែកក្កដា៕

Most Popular

To Top