កីឡា

Arsenal ចូលរួមប្រជែង យកកីឡាករ Mateus Fernandes ត្រៀមកសាង តំបន់បម្រើកណ្តាល បន្ថែមទៀតនៅរដូវកាលក្រោយ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្ណ៍ជាមួយនឹង កីឡាករខ្សែបម្រើ Mateus Fernandes ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប West Ham។

ទើបតែបានបង្ហាញខ្លួនរដូវកាលដំបូង ឲ្យក្លឹប West Ham កីឡាករ Fernandes អាចធ្វើបានល្អណាស់ជាមួយនឹង ការប្រកួតសរុប៣៦ប្រកួតស៊ុត បញ្ចូលទីបាន៤គ្រាប់ និងជួយមិត្តរួមក្រុម រកបាន៣គ្រាប់ផងដែរ។

សមត្ថភាពរបស់គាត់ត្រូវបានតាមដាន និងជាអ្វីដែលគ្រូបង្វឹកលោក Mikel Arteta ចង់បាននៅ Arsenal ទោះបីជាបច្ចុប្បន្នមានតារាឆ្នើម ជាច្រើនរួចទៅហើយក្តី។

គួរឲ្យដឹងដែរថាមុនពេលផ្ទេរ ទៅចូលរួម West Ham ពីក្លឹប Southampton ក្នុងតម្លៃខ្លួន៣៨លានផោន ​កីឡាកររូបនេះក៏ធ្លាប់ ជាគោលដៅរបស់ក្លឹបធំៗជាង១០ផងដែរនៅអឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top