កីឡា

Loris Karius នឹងបដិសេធក្លឹបនៅអ៊ីតាលី ដើម្បីអាចបន្តលេង ជាមួយនឹង Schalke

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករអ្នកចាំទី Loris Karius ត្រូវបានគេជឿជាក់ថានឹងធ្វើការ បដិសេធសំណើរជាមួយ នឹងក្លឹបមួយចំនួននៅលីគអ៊ីតាលី Serie A ដើម្បីអាចបន្តលេងនៅ Schalke។

អតីតអ្នកចាំទីរបស់ក្លឹប Liverpool រូបនេះបានបង្ហាញក្តីរីករាយ ក្នុងការលេងជាមួយនឹងក្លឹប Schalke យ៉ាងខ្លាំងដោយបានបង្ហើបថា ពិតជាបានទទួលសំណើរមួយចំនួន ពីក្លឹបនៅអ៊ឺរ៉ុបពិតមែន ប៉ុន្តែមិនមានចំណាប់អារម្មណ៍នោះទេ ។

គួរឲ្យដឹងដែរថាកីឡាករអ្នកចាំទីវ័យ៣២ ឆ្នាំរូបនេះបានចូលរួមក្លឹប Schalke កាលពីខែមករាឆ្នាំ២០២៥ និងបានបង្ហាញទំរង់លេងដ៏ល្អមួយ សម្រាប់អ្នកគាំទ្រហើយ បច្ចុប្បន្នក៏កំពុងពិភាក្សាដើម្បីអាចបន្តកុងត្រាថ្មីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top