កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង NingNing សមាជិកក្រុម តារាចម្រៀងនារីកូរ៉េខាងត្បូង Aespa កំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបញ្ចេញមតិដោយត្រង់ៗ យ៉ាងគួរឲ្យភ្ញាក់ផ្អើល លើពាក្យចចាមអារ៉ាមអំពីការណាត់ជួបថ្មីៗ របស់សមាជិកក្រុមនាង Giselle ជាមួយអ្នកនិពន្ធបទ ចម្រៀងម្នាក់។
បច្ចុប្បន្ននាង Giselle កំពុងជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមអំពីការ ណាត់ជួបដ៏ធំ ជាមួយអ្នកនិពន្ធបទចម្រៀងជប៉ុន លោក Yasuda Shintaro ។ ខណៈពេលដែលតារាល្បីៗ ភាគច្រើនជៀសវាងការនិយាយពាក្យចចាមអារ៉ាម នាង NingNing បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយក្លាយជាមនុស្សដំបូងគេ ដែលនិយាយដោយផ្ទាល់អំពីអ្វី គ្រប់យ៉ាងដែលកើតឡើង។
គណនីមួយនៅលើបណ្តាញសង្គម Instagram បានចែករម្លែកពាក្យចចាម អារ៉ាមនៅក្នុងការបង្ហោះមួយ។ អ្នកលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញ នាង NingNing បញ្ចេញមតិជាមួយរូបសញ្ញាកំប្លែង នៅលើការបង្ហោះ។ មតិយោបល់នេះចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ ហើយអ្នកលេងអ៊ីនធើណេត យល់ថាវាគួរឱ្យអស់សំណើច៕
