The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រោយបរាជ័យនៅពានរង្វាន់ Champions League កន្លងមកទីបំផុតក្លឹប AC Milan បានសម្រេចហើយក្នុង ការបណ្តេញគ្រូបង្វឹកលោក Allegri ចេញពីក្លឹប។
យ៉ាងណាក្តីគេជឿជាក់ថាការចាកចេញរបស់លោក Allegri នឹងធ្វើឡើងតែបន្តិចប៉ុណ្ណោះមុនពេលដែលក្លឹប Napoli ក៏នឹងត្រូវប្រកាសតំណែងរបស់គាត់ផងដែរនៅទីនោះ ដើម្បីជំនួសតំណែងរបស់លោក Antonio Conte។
គួរឲ្យដឹងដែរថាតំណែងរបស់ AC Milan សម្រាប់ចូល រួមពានរង្វាន់ Champions League នៅរដូវកាលក្រោយក៏ត្រូវបាត់បង់ ផងដែរក្រោយបរាជ័យ នៃការប្រកួតក្រោមថ្វៃដៃរបស់ក្រុមថ្មី Comoក្នុងលទ្ធផលដល់ទៅ៤ទល់នឹង១៕
ប្រែសម្រួល៖ស៊ុនលី
