កីឡា

Arsenal ប្រកាសតម្លៃ ដើម្បីដាក់លក់កីឡាករខ្សែប្រយុទ្ធ Gabriel Jesus

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការបង្ហាញនិងប្រកាស ណែនាំចូលក្លឹបធំៗជាច្រើននៅលីគកំពូល អង់គ្លេសអំពីការសម្រេចចិត្តរបស់ខ្លួនចំពោះអនាគតរបស់ខ្សែប្រយុទ្ធ Gabriel Jesus។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានដើរតួយ៉ាងសំខាន់នៅក្នុងក្រុម របស់លោក Mikel Arteta ប៉ុន្មានរដូវកាលចុងក្រោយនេះ ប៉ុន្តែបញ្ហារបួសទំនងជាមិនអាចឲ្យទំរង់ លេងរបស់គាត់អាចត្រឡប់បានល្អដូចដើមនោះទេ។

យ៉ាងណាក្តី Jesus នៅតែអាចបន្តលេងនៅក្នុងលីគកំពូលអង់គ្លេស ដោយសារក្លឹបបានទំនាក៉ទំនងដំណាក់កាលដំបូងនេះ ជាមួយតែក្លឹបនៅលីគកំពូលអង់គ្លេសប៉ុណ្ណោះ។

ចូលមកដល់វ័យ២៩ឆ្នាំនេះគេជឿជាក់ថា Arsenal នឹងអាចដាក់លក់កីឡាករ Jesus ក្នុងតម្លៃប្រហែលជា២០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top