កីឡា

ក្រុមវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងកីឡាករបាល់បោះ The Legend ឈ្នះមេដាយមាសដូចគ្នា នៃការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាល

កណ្តាល ៖ ក្រុមកីឡាការិនីបាល់បោះវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងកីឡាករបាល់បោះ The Legend ឈ្នះមេដាយមាស ដូចគ្នា បន្ទាប់ពីទាំង ២ ក្រុមបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាបាល់បោះ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ក្នុងការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣-២៩ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ រៀបចំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

វិញ្ញាសាបាល់បោះផ្នែកនារី៖ម្ចាស់មេដាយមាស បានទៅលើ ក្រុមកីឡាការិនីបាល់បោះវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ម្ចាស់មេដាយប្រាក់ បានទៅលើក្រុមកីឡាការិនីបាល់បោះវិទ្យាល័យ ជ័យវ័រន្មទី៧ និងម្ចាស់មេដាយសំរិទ្ធ បានទៅលើក្រុមកីឡាការិនីបាល់បោះ The Legend ។

វិញ្ញាសាបាល់បោះផ្នែកបុរស៖ម្ចាស់មេដាយមាស បានទៅលើ ក្រុមកីឡាករបាល់បោះ The Legend ម្ចាស់មេដាយប្រាក់ បានទៅលើក្រុមកីឡាករបាល់បោះ Seal Team និងម្ចាស់មេដាយសំរិទ្ធ បានទៅលើក្រុមកីឡាការិនីបាល់បោះ តាខ្មៅ ។

បញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ រៀបចំលើ៤ប្រភេទកីឡា ដូចជា ផ្នែកបាល់ទាត់បុរស, បាល់ទះ បុរស-នារី, បាល់បោះ បុរស-នារី និងអត្តពលកម្ម បុរស-នារី៕

Most Popular

To Top