កីឡា

កីឡាការិនីអត្តពលកម្ម ហៀង កក្កដា និងកីឡាករ កាំង ធឿន ឈ្នះមេដាយមាស ដូចគ្នានៃការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាល

កណ្តាល ៖ កីឡាការិនី ហៀង កក្កដា និងកីឡាករ កាំង ធឿន ឈ្នះមេដាយមាស ដូចគ្នា លើប្រភេទកីឡាអត្តពលកម្ម នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ក្នុ ងការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣-២៩ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ រៀបចំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លទ្ធផលអត្តពលកម្មថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៦។

វិញ្ញាសាដើរចម្ងាយនារី៖មេដាយមាស បានទៅលើកីឡាការិនី ហៀង កក្កដា វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ មេដាយប្រាក់ បានទៅលើកីឡាការិនី ស៊ឹម សូលីកា ហាប់ភី និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី គឹម ចាន់ម៉ាណា អនុ.ខ្ពបវែង។វិញ្ញាសាដើរចម្ងាយបុរស៖មេដាយមាស បានទៅលើកីឡាករ កាំង ធឿន គ្រួសាររីករាយ មេដាយប្រាក់ បានទៅលើកីឡាករ សាន ហ្សេនប៊ី វិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ និងមេដាយសំរិទ្ធ បានទៅលើកីឡាមាន សម្បត្តិ អនុ.ខ្ពបវែង។

វិញ្ញាសារត់លឿននារី ៖មេដាយមាស បានទៅលើកីឡាការិនី វឿន ច័ន្ទដា វិទ្យាល័យជា ស៊ីម ព្រែកអញ្ចាញ មេដាយប្រាក់ បានទៅលើកីឡាការិនី យ៉ន ចរិយា ហេបភី និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី កាន់ ណារី ហេបភី។វិញ្ញាសារត់លឿនបុរស ៖មេដាយមាស បានទៅលើកីឡាករ ផាត សុភី គ្រួសាររីករាយ មេដាយប្រាក់ បានទៅលើកីឡាករ រ៉េត បញ្ញាស៊ីម វិទ្យាល័យហ៊ុន សែន តាខ្មៅ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ គឹម សុវណ្ណថេត
អនុវិទ្យាល័យខ្ពស់វែង
វិញ្ញាសចោលដុំដែកនារី ៖មេដាយមាស បានទៅលើកីឡាការិនី ជុំ ពិសី គ្រួសាររីករាយ មេដាយប្រាក់ បានទៅលើកីឡាការិនី វង សាន់ឆាយ វិទ្យាល័យជា ស៊ីម ព្រែកអញ្ចាញ និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី នើប ស្រីលាភ វិទ្យាល័យហ៊ុន សែន តាខ្មៅ ។ វិញ្ញាសាចោលដុំដែកបុរស ៖មេដាយមាស បានទៅលើកីឡាករ គិត សំវិសាល វិទ្យាល័យជ័យវរ្ម័នទី៧ មេដាយប្រាក់ បានទៅលើកីឡាករ សឿន សុធន់ គ្រួសាររីករាយ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ ភុំ តុលា អនុវិទ្យាល័យខ្ពស់វែង៕

Most Popular

To Top